Roanldo ប្រេស៊ីលប្រាប់ឈ្មោះកីឡាករ៥នាក់ ដែលលោកចូលចិត្តមើលបំផុត តែគ្មាន Cristiano Ronaldo
Roanldo ប្រេស៊ីលដែលមានឈ្មោះពេញថា Ronaldo Luís Nazário de Lima បានប្រាប់ពីកីឡាករ៥នាក់ ដែលលោកចូលចិត្តមើលពួកគេលេង ប៉ុន្តែគ្មាន…
Roanldo ប្រេស៊ីលដែលមានឈ្មោះពេញថា Ronaldo Luís Nazário de Lima បានប្រាប់ពីកីឡាករ៥នាក់ ដែលលោកចូលចិត្តមើលពួកគេលេង ប៉ុន្តែគ្មាន…
Roanldo ប្រេស៊ីលដែលមានឈ្មោះពេញថា Ronaldo Luís Nazário de Lima បានប្រាប់ពីកីឡាករ៥នាក់ ដែលលោកចូលចិត្តមើលពួកគេលេង ប៉ុន្តែគ្មាន Cristiano Ronaldo។
ពេលត្រូវបានសួរពីកីឡាករ ៥ នាក់ដែលលោកចូលចិត្តមើលបំផុត ក្នុងនោះលោកបានហៅឈ្មោះ Lionel Messi ជាកីឡាករទីមួយ ដោយបាននិយាយថា «ជាការពិតណាស់ Messi គឺជាលេខមួយ វាជាទេពកោសល្យដែលយើងនឹងចំណាយពេល ២០ ឬ ៣០ឆ្នាំ ដើម្បីមើលអ្វីដែលស្រដៀងគ្នា»។
បុរសវ័យ៤៣ឆ្នាំដដែលបានបន្តទៀតថា«ខ្ញុំក៏ចូលចិត្ត Salah, Hazard, Neymar ហើយម្នាក់ទៀតដែលខ្ញុំចូលចិត្តមើលគេលេង ពិតណាស់គឺ Mbappe»។
រំលឹកថា Roanldo បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ២០១១ ប៉ុន្តែលោកមិនបានទៅណាឆ្ងាយពីបាល់ទាត់ឡើយ ដោយនៅតែបន្តធ្វើការប្រកួតជាលក្ខណៈសប្បុរសធម៌ជាច្រើន ៕
ចែករំលែកព័តមាននេះ