ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ថ្ងៃនេះ វីរុស​កូ​រ៉ូ​ណា​ថ្មី​​ផ្តាច់​យក​ជីវិត​មនុស្ស​ឡើង​ដល់​​៨១១​នាក់​ហើយ​

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​តួលេខ​ផ្លូវការ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ២០២០ ​ថា ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​បណ្ដាល​ឲ្យ​មនុស្ស​ជាង​៨០០​នាក់​​ត្រូវ​បាត់​បង់​​ជីវិតដែល​ស្ទើរ​ទាំងអស់​នៅ​ចិន​។ គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​រៀបរាប់​ថា ​វីរុស ​2019-nCoV…

ប្រទេស​ចិន ៖ យោង​តាម​តួលេខ​ផ្លូវការ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ២០២០ ​ថា ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​បណ្ដាល​ឲ្យ​មនុស្ស​ជាង​៨០០​នាក់​​ត្រូវ​បាត់​បង់​​ជីវិតដែល​ស្ទើរ​ទាំងអស់​នៅ​ចិន​។

គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​រៀបរាប់​ថា ​វីរុស ​2019-nCoV សម្លាប់​មនុស្ស​៨៩​នាក់​ថ្មី​ទៀត​នៅ​ចិនដីគោក ដែល​នៅ​ទីនោះ​ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​៣៧.១៩៨​នាក់ ។ តុល្យការ​នៃ​មនុស្ស​​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​នេះ​នៅ​ចិនដីគោក​ឡើង​ដល់​៨១១​នាក់ បន្ថែម​អ្នក​​បាត់​បង់​ជីវិត​ម្នាក់​នៅ​ហុងកុង​និង​ម្នាក់​នៅ​ហ្វ៊ី​លី​ពី​ន​។

ការ​ឆ្លង​រាលដាល​នៅ​បន្ត​លើ​ពិភពលោក​ជាមួយ​អ្នក​ឆ្លង​វីរុស​ជាង​៣២០​នាក់ ក្នុង​ប្រទេស​និង​ដែន​ដី​ប្រមាណ​ជា​៣០​។ អ្នក​ឆ្លង​ថ្មី​៥​នាក់​ទៀត​ក្នុង​នោះ​មាន​មនុស្ស​ពេញវ័យ​៤​នាក់​និង​កុមារ​ម្នាក់​សញ្ជាតិ​អង់គ្លេស ត្រូវ​បាន​ប្រកាស​ថា ​មាន​ឆ្លង​វីរុស​នៅ​បារាំង​កាលពី​ថ្ងៃ​ទី​៨​កុម្ភៈ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​នេះ​ឡើង​១១​នាក់​ហើយ​។

អាជ្ញាធរ​សុខាភិបាល​ចិន​ប្រកាស​នា​ថ្ងៃ​ទី​៨​កុម្ភៈ​ថា មក​ដល់​ចុង​ថ្ងៃ​ទី​៧​កុម្ភៈ​អ្នកជំងឺ​ដោយសារ​វីរុស​កូ​រ៉ូ​ណា​សរុប​២០៥០​នាក់ អាច​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ ក្រោយ​ពី​ជា​សះស្បើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ