ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ​ផ្លូវ​ព្រែក​ប្រា​កកស្ទះ​ខ្លាំង​ព្រោះ​ហែ​អ្នកតា

4 ឆ្នាំ មុន

នៅ​លើ​ដងផ្លូវ​ព្រែក​ប្រា​កំពុង​កកស្ទះ​យ៉ាង​ណែនណាន់តាន់តាប់​ដោយសារ​តែ​យានយន្ត​ហែ​អ្នកតា​រាប់​សិប​គ្រឿង និង​អ្នកចូលរួម​ភាគច្រើន​ជា​យុវវ័យ​រាប់រយ​នាក់​មាន​ជិះ​មាន​ដើរ​ខ្លះ​កាន់​បដា​រំលេច​ដោយ​ពណ៌​ក្រហម​យ៉ាង​ព្រោងព្រាត​ចេញដំណើរ​ពី​ច្បារ​អំពៅ​ឆ្ពោះ​សំដៅ​ទៅ​ព្រែក​ប្រា ។ អ្វី​ដែល​គួរ​ឱ្យ​ព្រឺព្រួច​នោះ​គឺ​តួអង្គ​អ្នកតា​នីមួយ​ៗ​ត្រូវ​បាន​រៀបចំ​តុបតែង​រាង​កាយ​បែប​អច្ឆរិយ និង​សម្តែងឫទ្ធិ​ផ្សេង​មាន អារ​អណ្តាត ជញ្ជក់​ឈាម ចាក់​ទម្លុះ​ពី​ស្បែក​ថ្ពាល់​ម្ខាង​ទៅ​ថ្ពាល់​ម្ខាង​ អារដៃ អារដងខ្លួនដែល​មើលទៅ​គួរ​ឱ្យរ​ន្ទ​ត់​បំផុត…

នៅ​លើ​ដងផ្លូវ​ព្រែក​ប្រា​កំពុង​កកស្ទះ​យ៉ាង​ណែនណាន់តាន់តាប់​ដោយសារ​តែ​យានយន្ត​ហែ​អ្នកតា​រាប់​សិប​គ្រឿង និង​អ្នកចូលរួម​ភាគច្រើន​ជា​យុវវ័យ​រាប់រយ​នាក់​មាន​ជិះ​មាន​ដើរ​ខ្លះ​កាន់​បដា​រំលេច​ដោយ​ពណ៌​ក្រហម​យ៉ាង​ព្រោងព្រាត​ចេញដំណើរ​ពី​ច្បារ​អំពៅ​ឆ្ពោះ​សំដៅ​ទៅ​ព្រែក​ប្រា ។

អ្វី​ដែល​គួរ​ឱ្យ​ព្រឺព្រួច​នោះ​គឺ​តួអង្គ​អ្នកតា​នីមួយ​ៗ​ត្រូវ​បាន​រៀបចំ​តុបតែង​រាង​កាយ​បែប​អច្ឆរិយ និង​សម្តែងឫទ្ធិ​ផ្សេង​មាន អារ​អណ្តាត ជញ្ជក់​ឈាម ចាក់​ទម្លុះ​ពី​ស្បែក​ថ្ពាល់​ម្ខាង​ទៅ​ថ្ពាល់​ម្ខាង​ អារដៃ អារដងខ្លួនដែល​មើលទៅ​គួរ​ឱ្យរ​ន្ទ​ត់​បំផុត ។

មានការ​លើក​ឡើង​ថា រាល់​ពិធី​ព្រះពុទ្ធ​សាសនា​ទាំងឡាយ​សូ​ម្បី​តែ​ហែ​បន្តិចបន្តួច​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់ បើ​ទោះជា​មានការ​អនុញ្ញាត​ខ្លះ​ក៏​ត្រូវ​មានការ​ប​ន្ទុ​ច​បង្អាក់ មាន​ឧបសគ្គ​ជា​ច្រើន​រាំងស្ទះ ចុះ​ចំណែក​ពិធីហែអ្នកតា​ជា​វប្បធម៌​ជាតិ​សាសន៍​ដទៃ ហេតុ​អ្វី​ក៏​អាជ្ញាធរ​អនុញ្ញាត​ដោយ​រលូន តើ​យ៉ាងម៉េច​ទៅ​វិញ ? សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ