ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡៅ ចិ​ត្រា ត្រៀមខ្លួន​រួចរាល់​ប៉ះ​ម្ចាស់​ខ្សែក្រវាត់​2​ស្ថាប័ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឡៅ ចិ​ត្រា មក​ពី ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ បាន​ប្រកាស​ពី​ការ​ត្រៀមខ្លួន​រួចរាល់​ប៉ះ​ជាមួយ​ម្ចាស់​ខ្សែ​ក្រវាត់​២​ស្ថាប័ន​មក​ពី​អ៊ូ​ស​បេ​គី​ស្ថាន​ គឺ​កីឡាករ Raknimjon Boltaboyev​…

រាជធានី​ភ្នំពេញ ៖ ឡៅ ចិ​ត្រា មក​ពី ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ បាន​ប្រកាស​ពី​ការ​ត្រៀមខ្លួន​រួចរាល់​ប៉ះ​ជាមួយ​ម្ចាស់​ខ្សែ​ក្រវាត់​២​ស្ថាប័ន​មក​ពី​អ៊ូ​ស​បេ​គី​ស្ថាន​ គឺ​កីឡាករ Raknimjon Boltaboyev​ ក្នុង​ជំនួប​មិត្តភាព​នៃ​កម្មវិធី​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍ ទី​៨ កុម្ភៈ ។

កីឡាករ Raknimjon Boltaboyev​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ​ទើប​អត់​មាន​អ្នក​ណា​ដឹង​ពី​ថ្វីដៃ​ប្រកួត​របស់​គេ​ថា​ខ្លាំង​ប៉ុនណា ។ គេ​បាន​ត្រឹមតែ​ដឹង​ថា កីឡាករ​រូប​នេះ​គឺជា​ម្ចាស់​ខ្សែក្រវាត់​ចំនួន​២​ស្ថាប័ន​ប៉ុណ្ណោះ ។ ចំណែក​កីឡាករ ឡៅ ចិ​ត្រា វិញ​ក៏​មិនមែន​ជា​ជើង​អន់​នោះ​ដែរ ។ អ្នក​ណា​មិន​ល្បី​ថា ឡៅ ចិ​ត្រា ពូកែ​ខាង​ប្រើ​ស្នៀត​កែង​និង​ជង្គង់​នោះ រីឯ​ស្នៀត​កណ្ដាប់ដៃ​វិញ​មិន​ត្រឹមតែ​អាច​ធ្វើការ​វាយ​ចេញ​បាន​រហ័ស​នោះ​ទេ ថែម​ទាំង​ចំ​គោលដៅ​បាន​ល្អ​ទៀត​ផង ។ គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ហើយ​គេ​សង្ឃឹមថា ឡៅ ចិ​ត្រា មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ​។

កីឡាករ ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ រ៉ុ​ង​តាក់​វ៉ា​ន់ វី​ន​អ៊ូ​ប៊ុ​ន ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ គូ​នេះ​ក៏​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​មានការ​ចាប់អារម្មណ៍​ណាស់​ដែរ ជា​ពិសេស​អ្នក​ប្រដាល់​ចាស់វស្សា​មក​ពី​ខេត្តបន្ទាយមានជ័យ​រូប​នេះ​ធ្លាប់​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ជា​ច្រើន​នាក់​ភ្លក់​រសជាតិ​កណ្ដាប់ដៃ​ដ៏​មហា​ទម្ងន់​របស់​គេ ។ ប៉ុន្តែ​សម្រាប់​ការ​មក​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ថៃ​រ៉ុ​ង​តាក់​វ៉ា​ន់ លើក​នេះ គេ​មិន​ហ៊ាន​អះអាង​ទុក​មុន​ពី​រឿង​ចាញ់​ឈ្នះ​នោះ​ដែរ ដ្បិតអី​កីឡាករ​ថៃ​ម្នាក់​នេះ​មិនមែន​ជា​ជើង​អន់​ដែល​ងាយស្រួល​យកឈ្នះ​នោះ​ដែរ​។

ម្យ៉ាងវិញទៀត​គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ ។ បើ​ចង់​ដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​មាន​តែ​រង់ចាំ​ទស្សនាការ​ប្រកួត​នៅ​លើ​សង្វៀន​ជាក់ស្ដែង​តែ​ប៉ុណ្ណោះ​។
កីឡាករ ឡុ​ង សំណាង មក​ពី​ក្លិប​សាល វ័​ន្ត​កីឡា ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជា មួយ​កីឡាក​ថៃ នឹង​ត្រា​កាន ក​.​កា​មន្ត​វ៉ា​ត់ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​។

លើក​នេះ ឡុ​ង សំណាង រាង​ធ្វើការ​ធ្ងន់​បន្តិច​ហើយ​ព្រោះ​អី​គូប្រកួត​របស់​គេ​គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង មានបទពិសោធន៍​ប្រកួត​​យូរ​ឆ្នាំ ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ ឡុ​ង សំណាង មិន​អាច​ធ្វេសប្ហែស​បាន​ទេ​។ ចំណែក​គូប្រកួត​បើក​ឆាក​វិញ កីឡាករ ខុន សីហា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ប្រកួត​ជាមួយ​កីឡាករ ឌូ ចាន់​ឌី មក​ពី​ក្លិប​ប្រដាល់​គុន​ខ្មែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ