អតីតអ្នកកីឡាកាស Batista បានបញ្ចេញរូបភាពកាលពី៣៣ឆ្នាំមុន រហូតដល់បច្ចុប្បន្នក្នុងបណ្តាញសង្គម Instagram ដើម្បីបង្ហាញពីការវិវត្តន៍នៃរូបរាងកាយរបស់លោក។
បុរសវ័យ ៥១ឆ្នាំរូបនេះបានចូលនិវត្តន៍ពីសង្វៀន WWE នៅឆ្នាំ ២០១៨ បន្ទាប់ពីការប្រកួតចុងក្រោយរបស់លោក ជាមួយដៃគូចាស់ Triple H នៅឯកម្មវិធី WrestleMania 35។
រំលឹកជូនថា Batista ដែលមានឈ្មោះពេញ Dave Bautista បានក្លាយអ្នកកីឡាកាសនៅ WWE ក្នុងឆ្នាំ២០០០ និងចាប់អាជីពជាតារាសម្តែងនៅហូលីវូដក្នុងឆ្នាំ២០០៦ ដោយបានសម្តែងរឿងជាច្រើន ខណៈរឿងចុងក្រោយរបស់លោកមានចំណងជើងថា My Spy។ លោកក៏ធ្លាប់ជាអ្នកលេងគុនចម្រុះ MMA ផងដែរនៅក្នុងឆ្នាំ២០១២ ៕
ចែករំលែកព័តមាននេះ