ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាបាល​ជំងឺ​តាម​បែប​មន្តអាគម​នៅ​តែ​ជា​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ

4 ឆ្នាំ មុន

ថ្វីបើ​បច្ចុប្បន្ន​ជា​សម័យកាល​រីក​ចម្រើន​ជឿនលឿន​ទៅ​ដោយ​បច្ចេកវិទ្យា​ដ៏​ទំនើប​កម្រិត​ណា​ក៏​ដោយ ក៏​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​នៅ​តែ​មាន​ជំនឿ​លើ​មន្តអាគម​ន៍ អូ​ម​អាម ជឿ​លើ​គ្រូ​ហោ​ទស្សន៍​ទាយ​ពី​ជោគជតារាសី ថ្ងៃ​អនាគ​ត និង​បច្ចុប្បន្ន ដោះ​អំពើ​ខ្មោច​ព្រាយ បិសាច ធ្វើ​ខ្សែ​ចង្កេះ និង​ធ្វើ​វត្ថុ​ស័ក្ដិសិទ្ធិ…

ថ្វីបើ​បច្ចុប្បន្ន​ជា​សម័យកាល​រីក​ចម្រើន​ជឿនលឿន​ទៅ​ដោយ​បច្ចេកវិទ្យា​ដ៏​ទំនើប​កម្រិត​ណា​ក៏​ដោយ ក៏​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​នៅ​តែ​មាន​ជំនឿ​លើ​មន្តអាគម​ន៍ អូ​ម​អាម ជឿ​លើ​គ្រូ​ហោ​ទស្សន៍​ទាយ​ពី​ជោគជតារាសី ថ្ងៃ​អនាគ​ត និង​បច្ចុប្បន្ន ដោះ​អំពើ​ខ្មោច​ព្រាយ បិសាច ធ្វើ​ខ្សែ​ចង្កេះ និង​ធ្វើ​វត្ថុ​ស័ក្ដិសិទ្ធិ ការពារ​ខ្លួន ។ ចំណែក​ការ​ព្យា​បា​​​​ល​​ជំងឺ​តាម​បែប​បុរាណ​-​ប្រើ​មន្តអាគម តាម​រយៈ​ការ​ស្ដោះផ្លុំ ប្រើប្រាស់​ថ្នាំសង្កូវ ពី​រុក្ខជាតិ ឫស​ឈើ មើម​ឈើ និង​ឆ្អឹង​សត្វ ស្បែក​សត្វ នៅ​តែ​មាន​អ្នក​ទៅ​រក​សេវាកម្ម​បែប​នេះ​ជា​ហូរហែ ។

ជាក់ស្តែង​ចូល​មក​ដល់​ដើមឆ្នាំ​២០២០​នេះ គេ​សង្កេត​ឃើញ​ថា ចរន្ត​នៃ​អ្នក​ទៅ​រក​គ្រូ​ឲ្យ​ទស្សន៍​ទាយ​លើ​ជោគជតារាសី តាម​រយៈ​មន្តអាគម​ន៍​ធ្វើ​ស្នេហ៍​ជួបជុំ​ប្ដី​ប្រពន្ធ ឬ​បញ្ចុះ​មន្ត​ស្នេហ៍ ដើម្បី​ឲ្យ​មុខរបរ​រកស៊ី​កាក់កប ក្រុមហ៊ុន​មាន​ភាព​រីក​ចម្រើន មាន​សុភមង្គល​ក្នុង​សង្គម​គ្រួសារ រៀបចំ​មង្គលការ​កូនចៅ ព្យាបាល​ជំងឺ​ជាដើម គឺ​នៅ​តែ​មាន សកម្មភាព ផុសផុល ដូច​បណ្ដា​ឆ្នាំ​មុន​ៗ​ដដែល ។

ចំណុច​ទាំង​អស់នេះ​ហើយ សបញ្ជាក់​ឲ្យ​ឃើញ​ថា ក្នុង​សង្គម​រស់នៅ​របស់​ខ្មែរ​បច្ចុប្បន្ន ការ​ទោរទន់​លើ​អបិយ​ជំនឿ​នៅ​តែ​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​របស់​មនុស្ស មិន​ថា​អ្នកមាន ឬ​អ្នកក្រ រួម​ទាំង​អ្នកបួស​ផង​ដែរ ពោល​គឺ​នៅ​តែ​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​បាន​ឡើយ ។

ទោះបីជា​បែប​ណា យើង​ទាំងអស់​គ្នា​ក៏​មិន​ត្រូវ​មើល​រំលង​វិទ្យាសាស្ត្រ​ដ៏​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ជា​ពិ​សេ​ស​គឺ ការ​ព្យាបាល​ជំងឺ​គួរតែ​ទៅ​រក​សេវាកម្ម​ដែល​មានការ​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ ព្យាបាល​ចំ​ទិស​ដៅ​នៃ​ជំងឺ​ឱ្យ​បាន​ត្រឹមត្រូវ ។ ផ្ទុយ​ទៅ​វិញ​បើ​ជឿ​លើ​ការ​ព្យាបាល​ជំងឺ​តាម​បែប​មន្តអាគម​ក៏​ជឿ​ចុះ​តែ​មុន​នឹង​ដាក់ចិត្ត​ជឿ​លើ​អ្វីមួយ ឬ​ជឿ​លើ​គ្រូ​ណា​ម្នាក់​ត្រូវ​តែ​គិតពិចារណា​ឲ្យ​បាន​ច្បាស់លាស់ ទើប​មិន​មាន​វិបត្តិ​ទៅ​ថ្ងៃក្រោយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ