បាល់ទាត់​ពានរង្វាន់​កុមារ​ U12​ សម្រាប់​​ថ្ងៃ​អនាគត​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ


រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់​កុមារ​តូ​យ៉ូ​តា​សម្រាប់​ថ្ងៃ​អនាគត​ប្រចាំឆ្នាំ​២០១៩-២០២០​នឹង​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​ទី​៩ កុ​ម្ភះ​។ នេះ​​បើ​យោង​តាម​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រុមហ៊ុន​តូ​យ៉ូ​តា កាលពី​ព្រឹក​ថ្ងៃ​ទី​៥ កុ​ម្ភៈ។

តាម​ការ​ឱ្យ​ដឹង​បន្ថែម​នេះ​គឺជា​លើក​ទី​៥​ហើយ​ដែល​តូ​យ៉ូ​តា​បាន​បង្កើត​ឱ្យ​មានការ​ប្រកួត បាល់​ទាត់​ពានរង្វាន់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ ដែល​រហូត​មក​ទល់​ពេល​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្អូន​ៗ​ដែល​ស្រឡាញ់​ចូល​ចិត្ត​វិស័យ​កីឡាបាល់ទាត់​។

អ្នក​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា គោល​បំណង​សំខាន់​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​បំផុស​ដល់​យុវជន​ឱ្យ​បានដឹង​ពី​ការ​លេង​កីឡា​នាំ​មក​នូវ​សុខភាព និង​សាមគ្គីភាព ទាំង​នៅ​ក្នុង​ក្រុម​ក៏​ដូច​ជា​នៅ​ក្នុង​សហគមន៍ ។ រួមចំណែក​លើកទឹកចិត្ត​ដូច​ជា​ផ្ដល់​នូវ​ការ​បង្ហាត់បង្ហាញ​បន្ថែម​ទៀត​ដល់​ប្អូន​ៗ​យុវជន​ក្នុង​ការ​ដុសខាត់​ពួក​គេ​ឱ្យ​មាន​សមត្ថភាព​និង​ភាព​ក្លាហាន ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​ប្រចាំ​ប្រទេស​នា​ថ្ងៃ​អនាគត ។

ជាក់ស្ដែង ការ​ប្រកួត​ឆ្នាំ​នេះ​មានការ​ចូលរួម​រហូត​ដល់​ទៅ​២៤​ក្រុម ក្នុង​នោះ​ក្រុម​កុមា​រា​មាន​១៦​ក្រុម និង​ក្រុម​កុមារី​មាន​៨​ក្រុម​មក​ពី​សាលា​រដ្ឋ​ចំនួន​១៣ សាលា​ឯកជន​ចំនួន​៨ និង​ស្ថាប័ន​អង្គការ​ចំនួន​៣​។

គួរ​រំលឹក​ផង​ដែរ​ថា ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បាល់ទាត់​នេះ​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​១៦​ធ្នូ ឆ្នាំ​២០១៩ រហូត​ដល់​ថ្ងៃ​ទី​៨ មក​រា ឆ្នាំ​២០២០​សម្រាប់​វគ្គ​ជម្រុះ ហើយ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨-១៩ មក​រា​។​ដោយឡែក ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទី​៩ កុ​ម្ភះ ខាង​មុខ នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ