ប្រទេសចិន ៖ ប្រទេសចិននាពេលនេះប្រឈមមុខនឹងការឆ្លងរាលដាលនៃវីរុស២ គឺ វីរុសកូរ៉ូណាថ្មី និងការលេចវីរុសគ្រុនផ្ដាសាយបក្សី H5N1 ក្នុងខេត្តហ៊ូណាន់។
ក្រសួងកសិកម្មចិនប្រកាសតាំងពីថ្ងៃទី១ កុម្ភៈថា ការឆ្លងវីរុស H5N1 ចាប់ផ្ដើមក្នុងកសិដ្ឋានមួយនៃទីក្រុងសាវយ៉ាង។ កសិដ្ឋាននោះចិញ្ចឹមមាន់៧៨៥០ក្បាល ក្នុងនោះងាប់៤៥០០ក្បាលដោយសារឆ្លងវីរុសនេះ។
យោងតាមសេចក្ដីរាយការណ៍ចុងក្រោយថា សម្រាប់ពេលនេះ ពុំទាន់មានមនុស្សណាម្នាក់ឆ្លងវីរុសនេះទេ។ ផ្ទុយទៅវិញមាន់១៧៨២៨ក្បាលបានត្រូវសម្លាប់ចោល ដោយអាជ្ញាធរមូលដ្ឋាន។ វីរុសនោះឆ្លងជាពិសេសរវាងបក្សី និងបក្សី ហើយមានលទ្ធភាពតិចណាស់ដែលអាចឆ្លងរវាងមនុស្ស និងមនុស្ស។
វីរុសគ្រុនផ្ដាសាយបក្សីធ្លាប់បានផ្តាច់យកជីវិតមនុស្ស២៨២នាក់ ក្នុងប្រទេស១៥ កាលពីឆ្នាំ២០០៣ បន្ទាប់ពីលេចដំបូងនៅក្រុងហុងកុង៦ឆ្នាំមុននេះ បណ្ដាលឲ្យមនុស្ស៦នាក់ត្រូវបាត់បង់ជីវិតនៅទីនោះកាលពីឆ្នាំ១៩៩៧។
ចំណែកនៅអឺរ៉ុបមានការវិលត្រឡប់នៃវីរុសគ្រុនផ្ដាសាយ H5N8 ជាប្រភេទនៃគ្រុនផ្ដាសាយ A នាំឲ្យមានការភ័យខ្លាចក្នុងតំបន់ជនបទ និងរបស់សហជីពកសិកម្ម។ ចាប់តាំងពីច្រើនសប្ដាហ៍មកហើយ។ កន្លែងមានឆ្លងគ្រុនផ្ដាសាយ H5N8 ត្រូវបានរកឃើញ ក្នុងបណ្ដាកសិដ្ឋាននៅប៉ូឡូ្ញញ ស្លូវ៉ាគី ហុងគ្រី និងរូម៉ានី ព្រមទាំងក្នុងចំណោមសត្វព្រៃនៅប៉ូឡូញ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ