ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​បុរស​៣នាក់ទៅ​តុលាការ​ ក្រោយ​រកឃើញជាប់ពាក់ព័ន្ធបទល្មើស​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដោយ​បានការ​ចូលរួម​សហការ​ពី​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ ចាត់ចែង​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​នាំ​យក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដោយ​បានការ​ចូលរួម​សហការ​ពី​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ ចាត់ចែង​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​នាំ​យក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

ហេតុការណ៍​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​លំនៅ​ដ្ឋា​ន ស្ថិត​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប និង​នៅ​ចំណុច​លើ​ផ្លូវ ​ស្ថិត​នៅ​ភូមិ​ថ្នល់​បណ្តោយ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

តាម​ប្រភព​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ វ៉េ វត្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្នល់ បណ្តោយ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយ ស្រី ខេត្តសៀមរាប ជា​អ្នករក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន និង​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ២-​ឈ្មោះ ហួត វ៉ើ​ន​ឈាង​ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ជា​អ្នក​ចាត់ចែង​និង​ប្រើប្រាស់​គ្រឿងញៀន និង​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង​៣-​ឈ្មោះ រ៉​ម បូ​រី​ន ហៅ​វិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ជា​អ្នក​ចាត់ចែង​និង​ប្រើប្រាស់​គ្រឿងញៀន រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។

ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក ចំនួន​៦​កញ្ចប់
ឧ​បករ​ណ៍​ប្រើប្រាស់​និង​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ