ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​បាល់ទាត់​កូរ៉េ​ខាងត្បូង​សម្រេច​ផ្លាស់​ប្តូរ​និមិត្តសញ្ញា​ក្រុម​ជម្រើសជាតិ

4 ឆ្នាំ មុន

សហព័ន្ធ​កីឡាបាល់ទាត់​កូរ៉េ​ខាងត្បូង ហៅ​កាត់​ថា KFA បាន​សម្រេច​ធ្វើការ​ផ្លាស់​ប្តូរ​និមិត្តសញ្ញា​ថ្មី នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​ខ្លួន ក្រោម​ពាក្យស្លោក​ថា «Forward Arrow»​។ មិន​ដូច​និមិត្តសញ្ញា​ចាស់ ដែល​បង្ហាញ​រូបរាង​សត្វ​ខ្លា​ទាំងមូល…

សហព័ន្ធ​កីឡាបាល់ទាត់​កូរ៉េ​ខាងត្បូង ហៅ​កាត់​ថា KFA បាន​សម្រេច​ធ្វើការ​ផ្លាស់​ប្តូរ​និមិត្តសញ្ញា​ថ្មី នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​ខ្លួន ក្រោម​ពាក្យស្លោក​ថា «Forward Arrow»​។

មិន​ដូច​និមិត្តសញ្ញា​ចាស់ ដែល​បង្ហាញ​រូបរាង​សត្វ​ខ្លា​ទាំងមូល និមិត្តសញ្ញា​ថ្មី បង្ហាញ​ផ្ទៃមុខ​សត្វ​ខ្លា ជាមួយ​តួអក្សរ​កាត់​របស់​សហព័ន្ធ ការ​ផ្លាស់​ប្តូរ​នេះ​គឺ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភ្នែក​មុត​ស្រួច និង​លំនាំ​របស់​ខ្លា​ដ៏​ក្លាហាន​អង់អាច​

ប្រធាន KFA លោក Chung Mong-gyu បាន​ថ្លែង​ថា «​និមិត្តសញ្ញា​ថ្មី​នេះ បង្ហាញ​ពី​ការ​ធ្វើ​ទំនើប​កម្ម ដែល​ដល់​ពេល​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ទស្សនៈ​ប្រពៃណី ហើយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សហព័ន្ធ ដែល​ចង់បាន​ការ​ប្រកួតប្រជែង និង​ការ​ផ្លាស់​ប្តូរ ។ តាម​រយៈ​មុខមាត់​ថ្មី គឺជា​ការ​ប្តេជ្ញា​ចិត្ត​ឆ្ពោះទៅ​មុខ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​របស់​យើង​»៕

ប្រភព ៖ KFA , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ