សម្តេចតេជោចាកចេញពីកូរ៉េ ទៅទីក្រុងប៉េកាំង ប្រទេសចិន
- ភ្នំពេញ
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៥ កុម្ភៈ នេះ…
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៥ កុម្ភៈ នេះ…
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៥ កុម្ភៈ នេះ ។ សម្តេចបានសរសេលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖«ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិផងដែរអំពីការធ្វេីដំណេីររបស់ខ្ញុំទៅកាន់ទីក្រុងប៉េកាំងនៅរសៀលថ្ងៃទី ៥ កុម្ភះ នេះគឺជាដំណេីរទស្សនកិច្ចការងារដែលខ្ញុំគ្រោងនឹងជួប លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង នៅម៉ោង ៥:១៥នាទីល្ងាចនេះ និងបន្ទាប់មកជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅម៉ោង៦:០០ល្ងាចនេះ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅយប់នេះ»។
ជា មួយគ្នានោះដែរសម្តេចបានសូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយទាំងអស់គ្នាគ្រប់ទីកន្លែង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ