ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ Liverpool ចង់ឱ្យ​ក្លិប​ចុះហត្ថលេខា​យក Gerrard ត្រឡប់​មក​វិញ​ដើម្បី​ឈ្នះ​ពាន Premier League

4 ឆ្នាំ មុន

អ្នកគាំទ្រ​ហង្ស​ក្រហម Liverpool ចង់អោយ​ក្លិប​ចុះហត្ថលេខា​នាំ​យក Steven Gerrard មក​វិញ ដើម្បី​អាច​លើក​ពាន Premier League នេះ​បើ​តាម​ប្រភព​ពី…

អ្នកគាំទ្រ​ហង្ស​ក្រហម Liverpool ចង់អោយ​ក្លិប​ចុះហត្ថលេខា​នាំ​យក Steven Gerrard មក​វិញ ដើម្បី​អាច​លើក​ពាន Premier League នេះ​បើ​តាម​ប្រភព​ពី Sportbible ។

បន្ទាប់​ពី​យកឈ្នះ​ក្រុម Southampton ដោយ​លទ្ធផល ៤-០ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​លោក Jurgen Klopp មាន​សង្ឃឹម​កាន់តែ​ខ្ពស់ ក្នុង​ការ​ឈ្នះ​ជើងឯក​លី​គ បន្ទាប់​ពី​បច្ចុប្បន្ន​ដាច់ ២២​ពិន្ទុ​ពី​ក្រុម​ចំណាត់ថ្នាក់​ទី​២ Manchester City ខណៈ​ពួក​គេ​ត្រូវការ​ត្រឹមតែ ៦​ប្រកួត​ពី ១៣​ប្រកួត​ដែល​នៅ​សល់ ដើម្បី​ដណ្តើម​ពានរង្វាន់​លី​គ​កំពូល​អង់គ្លេស​ក្រោយ​ខកខាន​ក្នុង​រយៈពេល ៣០​ឆ្នាំ​។

កត្តា​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ពួក​គេ មួយ​ចំនួន​ចង់អោយ Gerrard ត្រឡប់​មក​វិញ ដែល​បច្ចុប្បន្ន​រូបគេ​មាន​តួនាទី​ជា​អ្នកចាត់ការ​ក្លិប Ranger s​។

សូម​បញ្ជាក់​ថា ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់ Steven Gerrard ជាមួយ​Liverpool ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន​រាប់​ទាំង UEFA Champions League, UEFA Super Cup និង FA Cup ប៉ុន្តែ​បុរស​វ័យ​៣៩​ឆ្នាំ​រូប​នេះ​មិន​ដែល​ស្គាល់​រសជាតិ Premier League នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ