ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រឈម​មុខ​ដាក់​គ្នា​​រវាង​កងទ័ព​​២​ប្រទេស​ មនុស្ស​ជាង​២០​នាក់​​ត្រូវ​បាត់​បង់​​ជីវិត

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី​-​តួ​ក​គី ៖ ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នានា​កើត​មាន​កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ រវាង​កង​​ទាហាន​តួ​ក​គី ​និង​ស៊ី​រី នៅ​ភាគ​ពាយ័ព្យ​ស៊ីរី ​បណ្ដាល​ឲ្យ​ទាំង​សងខាង​បាត់​បង់​អាយុ​ជីវិត​​មនុស្ស​ជាង​២០​នាក់​។ នោះ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ធ្ងន់ធ្ងរ​បំផុត​រវាង​ប្រទេស​ទាំង​២…

ប្រទេស​ស៊ី​រី​-​តួ​ក​គី ៖ ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នានា​កើត​មាន​កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ រវាង​កង​​ទាហាន​តួ​ក​គី ​និង​ស៊ី​រី នៅ​ភាគ​ពាយ័ព្យ​ស៊ីរី ​បណ្ដាល​ឲ្យ​ទាំង​សងខាង​បាត់​បង់​អាយុ​ជីវិត​​មនុស្ស​ជាង​២០​នាក់​។ នោះ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ធ្ងន់ធ្ងរ​បំផុត​រវាង​ប្រទេស​ទាំង​២ ក្នុង​ប្រទេស​ស៊ីរី​កំពុង​មាន​សង្គ្រាម​។

ការ​ប៉ះទង្គិច​គ្នា​ទាំងនេះ​នាំ​ឲ្យ​កើន​ភាព​តានតឹង​រវាង​តួ​ក​គី ដែល​គាំទ្រ​បណ្ដា​ក្រុម​ឧទ្ទាម​នៅ​ស៊ីរី ​និង​រុ​ស្ស៊ី ជា​អ្នក​ជួយ​ទ្រទ្រង់​របប​ស៊ីរី ក្នុង​សង្គ្រាម​ប្រឆាំង​ពួក​បះបោរ​និង​ពួក​ជី​ហា​ដ​។ ការ​ប្រ​ទួ​ស្ត​រ៉ា​យ​​គ្នា​មាន​រយៈពេល​ច្រើន​ម៉ោង ជា​ការ​ប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ​បំផុត ចាប់តាំងពី​តួ​ក​គី​ធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​ស៊ី​រី​ពី​ឆ្នាំ​២០១៦​មក ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​រុញច្រាន​កងកម្លាំង​ឃើ​ត​ស៊ី​រី​ឲ្យ​ខ្ទាត​ចេញ​ឆ្ងាយ​ពី​ព្រំដែន​របស់​ខ្លួន​មក​។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើង​មុន​ពេល​ព្រឹក​ព្រហាម ក្រោយ​ការ​លើក​មក​ដល់​នៃ​ក្បួន​រថយន្ត​កាំ​មី​ញ៉ុ​ង​និង​រថ​ពាស​ដែក​តួ​ក​គី​ចំនួន​២៤០​គ្រឿង ដល់​ជិត​ទីក្រុង​សា​រ៉ា​កេ​ប ក្នុង​ខេត្ត​អ៊ី​ដ​លី​ប​ដែល​ស៊ី​រី​ប៉ង​វាយ​ដណ្ដើម​យក​។ កងទ័ព​ស៊ី​រី​បាន​បាញ់​ទៅ​លើ​បណ្ដា​ទីតាំង​តួ​ក​គី រួច​កង​ទាហាន​តួ​ក​គី​ក៏​តបត​វិញ​ដោយ​បាញ់​កាំភ្លើង​ធំ​ដាក់​បណ្ដា​ទីតាំង​ស៊ីរី​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប ​និង​ខេត្ត​ជាប់​ជិតខាង​ហា​ម៉ា​និង​ឡា​តា​គី​យេ។

កងទ័ព​តួ​ក​គី​គូសបញ្ជាក់​ថា ​បាន​កម្ទេច​គោលដៅ​ជា​ច្រើន​។ យោង​តាម​ក្រុង​អង់កា​រ៉ា​ថា​ ទាហាន​៥​នាក់​ និង​សមាជិក​បុគ្គលិក​ស៊ី​វិល​តួ​ក​គី​៣​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​។ ខាង​ផ្នែក​ស៊ី​រិ​វិញ​ត ាម​OSDH ​ថា ទាហាន​យ៉ាងតិច​១៣​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ​និង​២០​នាក់​ទៀត​រង​របួស​។ ក៏​ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ី​រី ​SANA​ បាន​បដិសេធ​រាល់​ការបាត់​បង់​ជីវិត​​ក្នុង​ជួរ​កងទ័ព​ស៊ី​រី​។

យោង​តាម​ក្រុង​អង់កា​រ៉ា​ថា​ កង​យោធា​តួ​ក​គី​ដែល​រង​ការ​វាយប្រហារ ជា​កង​យោធា​បញ្ជូន​ទៅ អ៊ី​ដ​លី​ប សម្រាប់​ពង្រឹង​ប៉ុស្តិ៍​សង្កេតការណ៍​តួ​ក​គី​១២​កន្លែង​ក្នុង​តំបន់​នោះ​។ ចំណែក​រុ​ស្ស៊ី អះអាង​ថា ពុំ​ទទួល​បាន​ព័ត៌មាន​ពី​ការ​ពង្រឹង​នេះ តែ​ក្រុង​អង់កា​រ៉ា​ថា​ បាន​ជូនដំណឹង​រួច​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ