ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីចិញ្ចឹមក្រពះ​បន្ត គ្រួសារ​​​ពិការ​ដាច់​ចិត្ត​​ដើរ​ចូលវត្ត​​សុំ​ស្បៀង​អាហារ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសាពិការមួយ​បាន​សម្រេចចិត្តដើរចូលវត្តសុំស្បៀង​អាហារ ​និងថវិកាពីព្រះសង្ឃ​នៅ​វត្តបាលិលេយ្យ ព្រោះដើរច្រៀងរកប្រាក់តាមទីប្រជុំជនមិនសូវបាន​ ។ គ្រួសារពិការ​​នេះ​​ បុរសជាប្តី​ឈ្មោះភាន មួធាននី អាយុ៣៩ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសាពិការមួយ​បាន​សម្រេចចិត្តដើរចូលវត្តសុំស្បៀង​អាហារ ​និងថវិកាពីព្រះសង្ឃ​នៅ​វត្តបាលិលេយ្យ ព្រោះដើរច្រៀងរកប្រាក់តាមទីប្រជុំជនមិនសូវបាន​ ។ គ្រួសារពិការ​​នេះ​​ បុរសជាប្តី​ឈ្មោះភាន មួធាននី អាយុ៣៩ឆ្នាំ និង​ប្រពន្ធនាប​ឈ្មោះសុខ អាយុ២៦ឆ្នាំ​​ ​មានទីលំនៅ​ភូមិល្វានលិច ​ឃុំ​ចំណោម ស្រុកមង្គលបុ​រី ខេត្តបន្ទាយមានជ័យ ​។

បុរសជាប្តីពិការភ្នែកទាំងសងខាង ឯ​នាងជាប្រពន្ធមិនមែនជាជនពិការទេ ប៉ុន្តែ ​​គាត់​ជា​អ្នក​ដឹកដៃប្តីពេល​ទៅ​​ណា​មកណា ។ គ្រួសាមួយនេះ​ សម្រេចចិត្តចូលវត្តបាលិលេយ្យ លើកដៃសុំស្បៀង​អាហារ​និងថវិកា​ពី​ចៅ​អធិកាវត្ត ដើម្បីវិលត្រឡប់ទៅលំនៅឋាន​វិញ ដោយអះអាងថា ​ព្រោះដើរច្រៀង​សុំប្រាក់ពី​មហាជន​នៅក្រុងប៉ោយប៉ែតមិនសូវបាន ។ គួរ​កម្សត់នេះ បាន​បញ្ជាក់ថា​ ​ពួកគាត់តែងតែនាំគ្នាចាកចេញពីផ្ទះរាល់ថ្ងៃ​ទៅកាន់ទីប្រជុំជនផ្សេងៗ ក្នុងខេត្តបន្ទាយមានជ័យ ដូចជាស្រុកមង្គលបូរី​ក្រុងសិរីសោភ័ណ ​ក្រុងប៉ោយ ប៉ែត និងស្រុកក្រុងមួយចំនួនទៀត ដើរច្រៀងរកប្រាក់ចិញ្ចឹមគ្រួសារ។

ពួកគាត់បន្តថា ការធ្វើដំណើរតាមរថយន្ត ពេលខ្លះអ្នកបើកបររថយន្តមិន​យកប្រាក់ទេ ​ព្រោះ​អាណិត​ដល់​ពួក​គាត់ជាជនពិការ ។ បុរសជាប្តីអះអាងថា គាត់ធ្លាក់ខ្លួនពិការភ្នែក ទាំងសងខាងតាំង​ពីតូចពេល​កើតជំងឺ​កញ្ជ្រិល ។

ដោយមើលឃើញពីភាពលំបាកវេទនារបស់គ្រួសារពិការមួយនេះ ចៅអធិការវត្ត​បាលិលេយ្យ​ស្ថិតនៅ​សង្កាត់​ ក្រុងប៉ោយប៉ែត ព្រះនាម ជា សំបូរ បានផ្តល់ស្បៀងអាហារ ដូចជាអង្ករ១៥គីឡូក្រាម, មី១កេស​ចង្រ្កានហ្គាស់១, ត្រីខកំប៉ុង១យួរ, ទឹកក្រូចដបធំ2ដប និងថវិកា​មួយចំនួនទៀត ​។

គ្រួសារពិការខាងលើ បានត្រេកអរយ៉ាងខ្លាំង​ចំពោះអំណោយសប្បុរស​របស់ចៅអធិការវត្ត​បាលិលេយ្យ​ប៉ុន្តែអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេសមេត្តជួយដល់គ្រួសារពួកគាត់បន្ថែមទៀត​ព្រោះគ្មាន​អ្វីទីពឹង​ក្រៅពីមុខរបរដើរច្រៀងរកប្រាក់ឡើយ ៕

អត្ថបទសរសេរ ដោយ