យ៉ាឡា ៖ នៅក្នុងឱកាសនៃការប្រារព្ធទិវា ជាតិអ្នកម្តាយ ហាងលក់ផ្កាម្លិះក្នុងខេត្តយ៉ាឡាកំពុងតែធ្វើឱ្យការលក់មានភាពល្អប្រសើរជាងឆ្នាំមុនៗទៅទៀត ។ ពិធីបុណ្យជាតិមួយនេះបានបង្កើតឡើងតាមទំនៀមទម្លាប់ប្រពៃណីដើម្បីឱ្យមនុស្សម្នាទាំងឡាយទិញផ្កាម្លិះជូនអ្នកម្តាយរបស់ពួកគេ ។
ម្យ៉ាងទៀត តម្លៃផ្កាម្លិះនៅតែរក្សាកំណើនខ្ពស់ជាងមុន និងអាចឈានដល់២.០០០បាត ឬ៦២,២៥ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ។ គិតមកដល់ថ្ងៃទី១០ សីហា ទីផ្សារផ្កា និងកម្រងផ្កាម្លិះក្នុងខេត្តយ៉ាឡាកំពុងតែលក់ដាច់សម្រាប់ពិធីបុណ្យអ្នកម្តាយដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ សីហា ២០១៤ ។ ក្នុងនោះមានមនុស្សម្នាជាច្រើនមកទិញកម្រងផ្កាម្លិះដែលតម្លៃចាប់ពី០,៨ដុល្លារទៅ១,៥ដុល្លារ ខណៈកម្រងផ្កាម្លិះមានលាយផ្កាចម្រុះមានតម្លៃក្នុងរង្វង់០,៣១ដុល្លារ ។
បើទោះជាផ្កាម្លិះឡើងថ្លៃជាងធម្មតាក៏ដោយ ក៏ហាងលក់ផ្កាមិនអាចដំឡើងថ្លៃកម្រងផ្កាម្លិះបាន ។ ចំណែកតម្លៃកម្រង០,៦២ដុល្លារ គឺលក់ដាច់ជាងឆ្នាំមុនៗទៅទៀត ៕
ចែករំលែកព័តមាននេះ