ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស្សា​បូក​នឹង​អី​ៗ​អស់​25$​ទាញ​កាំភ្លើង AK បា.ញ់​រះ​ជិត​១០​គ្រាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ​ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​ម៉ាស្សា​នៅ​ក្នុង​ទីតាំង​មួយ​កន្លែងលុះ​ក្រោយ​ពី​ម៉ាស្សា​រួចរាល់​គិតលុយ​អស់​២៥​ដុល្លា​គឺ​ម៉ាស្សា​ និងរួមភេទ តែ​ជន​នោះ​ប្រាប់​ថា ​គ្មាន​លុយ​ឲ្យ​គ្រាន់តែ​ម៉ាស្សា​សោះ​ម៉េច​ក៏​ថ្លៃ​ម្ល៉េះ ក៏បានបង្ក​ឲ្យ​មាន​ជម្លោះ​ពាក្យ​សម្ដី​កើតឡើងរហូត​ជន​នោះ​វាយ​ទៅ​លើ​បុគ្គលិក​ហាង​ម៉ាស្សា​ភេទ​ទី​៣​ម្នាក់ ហើយ​ត្រូវ​ពួក​នាង​ៗ​នៅ​ទីនោះ​នាំ​គ្នា​ឃាត់​ម៉ូតូ​ទុក​ក្នុង​បំណង​ឲ្យ​ជននោះ​យក​លុយ​ថ្លៃ​ម៉ាស្សា​ទៅ​ឲ្យ​ទើប​ប្រគល់​ម៉ូតូ​ឲ្យ​វិញ​ ។ ​ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ចាកចេញ​ទៅ​បាត់​លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង​ត្រឡប់​ទៅ​វិញ​ទាញ​កាំភ្លើង​…

រាជធានីភ្នំពេញ​ ៖ ​ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​ម៉ាស្សា​នៅ​ក្នុង​ទីតាំង​មួយ​កន្លែងលុះ​ក្រោយ​ពី​ម៉ាស្សា​រួចរាល់​គិតលុយ​អស់​២៥​ដុល្លា​គឺ​ម៉ាស្សា​ និងរួមភេទ តែ​ជន​នោះ​ប្រាប់​ថា ​គ្មាន​លុយ​ឲ្យ​គ្រាន់តែ​ម៉ាស្សា​សោះ​ម៉េច​ក៏​ថ្លៃ​ម្ល៉េះ ក៏បានបង្ក​ឲ្យ​មាន​ជម្លោះ​ពាក្យ​សម្ដី​កើតឡើងរហូត​ជន​នោះ​វាយ​ទៅ​លើ​បុគ្គលិក​ហាង​ម៉ាស្សា​ភេទ​ទី​៣​ម្នាក់ ហើយ​ត្រូវ​ពួក​នាង​ៗ​នៅ​ទីនោះ​នាំ​គ្នា​ឃាត់​ម៉ូតូ​ទុក​ក្នុង​បំណង​ឲ្យ​ជននោះ​យក​លុយ​ថ្លៃ​ម៉ាស្សា​ទៅ​ឲ្យ​ទើប​ប្រគល់​ម៉ូតូ​ឲ្យ​វិញ​ ។

​ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ចាកចេញ​ទៅ​បាត់​លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង​ត្រឡប់​ទៅ​វិញ​ទាញ​កាំភ្លើង​ AK បាញ់​រះ​ជិត​១០​គ្រាប់​ធ្វើ​ឲ្យ​ពួក​នាង​ៗ​រត់​ជាន់​គ្នា​ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ឡើយ​។ ហេតុការណ៍​នេះ​បា​នបង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​ម៉ាស្សា​យីហោ​«​លី​លី​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។ ​ជនសង្ស័យ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ ។

យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ​ប៉ោ សេរីវុ​ទ្ធ ភេទ​ទី​៣ អាយុ​២៧​ឆ្នាំ​ មុខរបរម៉ាស្សា​នៅ​ហាង​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​ស​ង្ស​យ័​ខាងលើ​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​មុខ​ហាង​ម៉ាស្សា​ខាង​លើ​ដោយ​ហៅ​គាត់​ម៉ាស្សា​ឲ្យ​ ។​ លុះ​ក្រោយ​ពេល​ម៉ាស្សា​រួច​គាត់​​ក៏​ទារ​ថ្លៃ​ម៉ាស្សា​ចំនួន​២៥​ដុល្លារ ប៉ុន្តែ​ជន​ស​ង្ស័យ​នោះ​អត់​ឲ្យ​រួច​ក៏​ដើរ​ចុះ​មក​ក្រោម​ ពេល​នោះ​គាត់​ក៏​មក​តាម​ទា​លុយ​រហូត​មាន​ទំនាស់​គ្នា​កើតឡើង ។​

ខណៈ​នោះស្រាប់តែ​ជន​ស​ង្ស័យ​បាន​វាយ​គាត់​ចំនួន​៥​ដៃ បន្ទាប់​មក​បម្រុង​យក​ម៉ូតូ​ជិះ​ចេញ ប៉ុន្តែ​គាត់​ឃាត់​មិន​ឱ្យយក​ម៉ូតូ​ចេញ ហើយ​ជនសង្ស័យ​ក៏​បាន​ដើរ​ចេញ​ទៅ​បាត់ លុះ​ប្រហែល​កន្លះ​ម៉ោង​ក្រោយមកជនសង្ស័យ​ខាងលើ​ក៏​បាន​ជិះ​ម៉ូតូ​កង់​បី ត្រឡប់​មក​វិញ​រួច​បាន​ទាញ​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់ ប៉ុន្តែ​មិន​បណ្តាល​ត្រូវ​នរណា​ម្នាក់​ឡើយ​ ។

ប្រភព​មួយ​បាន​បង្ហើប​ថា គេ​បានឮ​ការ​ប្រកែក​គ្នា​កើតឡើង​មុនពេ​ល​មានការ​ផ្ទុះអាវុធ ដោយ​ជន​បង្ក​ថា ​គ្រាន់តែ​ម៉ាស្សា​ម៉េច​ក៏​ថ្លៃ​ម្ល៉េះ​? ប៉ុន្តែ​ខាង​​នាង​ៗ​វិញ​ចោទ​ថា «រួមភេទ​គេ​ហើយ​អត់​ឲ្យ​លុយ » ។ លុះ​ក្រោយ​ពេល​បាញ់​រួច​ជន​នោះ​រំដោះ​យក​ម៉ូតូ​ចេញ​ទៅ​បាត់ ហើយ​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​រក​ឃើញ​សំបក​គ្រាប់កាំភ្លើង​ AK ​ចំនួន​៦​គ្រាប់​ហើយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យក​ទៅ​រក្សារ​ទុក និង​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យផងដែរ ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ