ត្រូវ​ប្រយ័ត្ន​…! ជំនឿ​បែប​អរូបី


ទំនៀមទម្លាប់​ដែល​ដូនតា​ខ្មែរ​បន្សល់​ទុក​តាំងពី​យូរណាស់​មក​ហើយ​នោះ​គឺ​ជំនឿ​អរូបី​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​សង្គម​ខ្មែរ រាប់​តាំងពី​ជំនឿ​លើ​ការ​បន់ស្រន់ សែនព្រេន​អ្នកតា អា​រុក្ខ​អារក្សទេវតា​ផង ។

ជំនឿ​អរូបី​វា​ជា​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​គ្រប់​រូប​មែនហើយ ប៉ុន្តែ​ពលរដ្ឋ​គួរតែ​ប្រើប្រាស់​សិទ្ធិ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​ផង ព្រោះ​វិជ្ជា​បែប​អរូបី​នេះ​អាច​ជា​ឱកាស​អាជីវកម្ម​របស់​ជនខិលខូច​ខ្លះ ប្រសិនបើ​ពលរដ្ឋ​មិន​បាន​គិតពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​មុន​នឹង​ដាក់ចិត្ត​ជឿ​ទេ​នោះ ។

នៅ​ក្នុង​សង្គម​ខ្មែរ គេ​ធ្លាប់​ឃើញ​មាន​ឧទាហរណ៍​ជា​ច្រើន​រួច​មក​ហើយ​ជុំវិញ​ករណី​ជនខិលខូច ដែល​ឆ្លៀតឱកាស​យក​ជំនឿ​អរូបី​របស់​ពលរដ្ឋ​មក​ធ្វើ​អាជីវកម្ម​ស្វែងរក​ផលប្រយោជន៍​បំពេញ​កិលេស​ផ្ទាល់ខ្លួន​ក្នុង​នោះ​ក៏​មាន​ព្រះសង្ឃ​ខិលខូច​មួយ​ចំនួន​តូច​ផង​ដែរ​ដែល​រៀន​វិជ្ជា​នេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​នៃ​វិស័យ​ព្រះពុទ្ធ​សាសនា​យ៉ាងធ្ងន់ធ្ងរ ។

បើ​ទោះបីជា​ករណី​ទាំងឡាយ​ត្រូវ​បាន​សមត្ថកិច្ច​បើក​កកាយ​និង​កាត់ទោស​រួច​ហើយ​ក្ដី ក៏​ប៉ុន្តែ​ទ​ង្វើ​បោក​បញ្ឆោ ត​ដោយ​ឈរ​លើ​ជំនឿ​អរូបី​របៀប​នេះ នៅ​តែ​មាន​ជាប់​ជា​និច្ច​នៅ​ក្នុង​សង្គម​ខ្មែរ​។ យ៉ាងណា​ក៏​ដោយ គេ​ពិបាក​នឹង​លុប​បំបាត់ ឬ​គាស់​រំលើង​ក្រុម​ជនខិលខូច​ទាំងនោះ​ណាស់ ខណៈ​ពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ជំនឿ​ទៅ​លើ​រឿង​ទាំងនោះ ដែល​ជា​លទ្ធផល គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ខាតបង់​ពេលវេលា​និង​ប្រាក់​កាស​នោះ​ឡើយ ។

ជា​រួម​មក បើ​ទោះបីជា​ជំនឿ​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​រូប​ក៏​ដោយ ក៏​ពលរដ្ឋ​គួរតែ​ត្រិះ​រិះ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ មុន​នឹង​ដាក់ចិត្ត​ជឿ​ទៅ​លើ​អ្វីមួយ ឬ​បុគ្គល​ណា​ម្នាក់ ។ ការ​ជឿជាក់​លើ​ជំនឿ​មិន​សម​ហេតុផល គ្មាន​ឫ​ស​​គ្មាន​គល់ និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គ្មាន​នាំ​ប្រយោជន៍​អ្វី​ដល់​ខ្លួន​ឡើយ ក្រៅ​តែ​ពី​ការ​ខាតបង់​ពេលវេ​លា និង​ប្រាក់​កាស ហើយ​ពេល​ខ្លះ​ក៏​ត្រូវ​វិនាស​ខូចខាត​ដល់​ខ្លួនឯង​និង​គ្រួសារ​ថែម​ទៀត​ផង ។ សាន សារិន

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ