ការមកដល់របស់ Fernandes អាចធ្វើឱ្យតារាឆ្នើម១រូបចេញពីក្លិប
យោងតាមដំណឹងចុងក្រោយពី Goal.com បានឱ្យដឹងថា ខ្សែបម្រើបារាំងអាចនឹងចាកចេញពីទឹកដី Old Trafford នារដូវក្តៅនេះ ។ ក្រុមបិសាចក្រហម Manchester…
យោងតាមដំណឹងចុងក្រោយពី Goal.com បានឱ្យដឹងថា ខ្សែបម្រើបារាំងអាចនឹងចាកចេញពីទឹកដី Old Trafford នារដូវក្តៅនេះ ។ ក្រុមបិសាចក្រហម Manchester…
យោងតាមដំណឹងចុងក្រោយពី Goal.com បានឱ្យដឹងថា ខ្សែបម្រើបារាំងអាចនឹងចាកចេញពីទឹកដី Old Trafford នារដូវក្តៅនេះ ។ ក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការទម្លាក់តម្លៃស្នើសុំពីក្លិបណាដែលចង់បានកីឡាករ Paul Pogba នៅរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Bruno Fernandes ក្រោយពីបានបញ្ចប់ការផ្ទេរក្នុងតម្លៃ ៥៥ លានផោន ពីក្លិប Sporting កាលពីថ្ងៃព្រហស្បតិ៍។
កីឡាករព័រទុយហ្គាល់វ័យ ២៥ឆ្នាំរូបនេះអាចក្លាយជាអ្នកជំនួស Pogba ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសរយៈពេលវែង ខណៈដែលក្រុមបិសាចក្រហមត្រូវបានគេរាយការណ៍ថា បានត្រៀមទម្លាក់តម្លៃដែលពួកគេបានដាក់ ១០៥ លានផោន ស្របពេលដែល Real Madrid និងអតីតក្រុមរបស់គេ Juventus សុទ្ធតែចង់បានកីឡាកររូបនេះ ៕
ចែករំលែកព័តមាននេះ