ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធន់ ចាន់​តាក់ ដាក់​គោលដៅ​យកឈ្នះ​ថៃ​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែ​ក្រវាត់​​ជើង​ឯក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ទៅ​៦​ពាន់​ដុល្លារ​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ​ទី​១ កុ​ម្ភៈ ស្អែក​នេះ ។ កីឡាករ​កម្ពុជា ធន់…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ទៅ​៦​ពាន់​ដុល្លារ​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ​ទី​១ កុ​ម្ភៈ ស្អែក​នេះ ។ កីឡាករ​កម្ពុជា ធន់ ចាន់​តាក់​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ​ដែល​ជា​បេក្ខភាព​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ ថៃ រិ​ទ្ធ​អៃ​យ៉ា​រ៉ា ត​.​សិលា​ឆ័​យ នៅ​ពេល​នោះ បាន​ដាក់​គោលដៅ​យកឈ្នះ​គូប្រកួត​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ក៏​ដូច​ជា​បំពេញចិត្ត អ្នកគាំទ្រ​។

ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​«​កម្ពុជា សង្វៀន គុន​ខ្មែរ​»​វគ្គ​២​ដែល​នឹង​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃស្អែក​មានការ​រំពឹង​ថា​នឹង​ល្អមើល​ដោយសារ​សមាសភាព​កីឡាករ​ដែល​ត្រូវ​ជួប​គ្នា ពេល​នោះ​សុទ្ធសឹងតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​នៅ​ក្នុង​ពិភព​ប្រដាល់ ។ ជាក់ស្ដែង​កីឡាករ ធន់ ចាន់​តាក់ ជាប់​លេខ​១​ជុំ​ទី​១ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​ជាប់​លេខ​១​ក្នុង​ជុំ​ទី​២ ។

តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មករ​វាង​គូ​នេះ​គឺ​មាន​ថ្វីដៃ​ប្រហាក់ប្រហែល​គ្នា រីឯ​មាឌ​និង​កម្ពស់​ក៏​មិន​លើស​គ្នា​នោះ​ដែរ ។ ធន់ ចាន់​តាក់​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មានចិត្ត​សឿង​ខ្លាំង​ណាស់​ផ្លែ​កែង​និង​ជង្គង់​របស់​គេ​ក៏​ល្អ​ថែម​ទៀត បើ​ធៀប​ជាមួយ​កីឡាករ​ក្នុងស្រុក​គឺ​ពិតជា​ខ្លាំង​មិនធម្មតា ។

ចំណែក​កីឡាករ​ថៃ​វិញ​មិន​ត្រឹមតែ​មាន​កម្លាំង​ខ្លាំង និង​រឹង​មាំ​នោះ​ទេ សូ​ម្បី​តែ​ស្នៀត​កែង​និង​ជង្គង់​របស់​គេ​ក៏​ល្អ​មិន​ចាញ់ ធន់ ចាន់​តាក់​ប៉ុន្មាន​នោះ​ដែរ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ​ភាគី​ទាំង​សង​ខាង​មិន​អាច​មើល​ស្រាល​លើ​ភាគី​ណាមួយ​បាន​ឡើយ​ដោយសារ​ម្នាក់​ៗ​សុទ្ធតែ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ដណ្ដើម​យក​ប្រាក់​រង្វាន់​ដែល​មាន​រហូត​ដល់​ទៅ​៦​ពាន់​ដុល្លារ​។

ចំណែក​គូប្រកួត​មិត្តភាព​វិញ កីឡាករ​ជើង​ខ្លាំង​ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១​ប្រកួត​ជាមួយ​កីឡាករ​ថៃ ម៉ាំង​កន​ដាំ ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។ កីឡាករ ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ តាក់​ខា​ផេ វ៉​.​រី​វើ​មួយ​ថៃ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ និង​គូប្រកួត​បើក​ឆាក កីឡាករ តាំង តាក់ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ សា​រឿ​ន ទិ​ត្យ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ