ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រមណីយដ្ឋាន​ធម្មជាតិ​មួយនេះ ជា​ទី​ពេញ​និយម តែក៏ជា​អន្លង់​មច្ចុរាជ​​ផង​ដែរ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដីដុះ​គឺជា​រមណីយដ្ឋាន​ធម្មជាតិ​១ ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ ត្រង់​ចំណុចភូមិ​សាមគ្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ។ កន្លែងនេះ ​គឺជា​ទី​ពេញ​និយម​របស់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ…

ខេត្តព្រៃវែង ៖ ដីដុះ​គឺជា​រមណីយដ្ឋាន​ធម្មជាតិ​១ ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ ត្រង់​ចំណុចភូមិ​សាមគ្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ។ កន្លែងនេះ ​គឺជា​ទី​ពេញ​និយម​របស់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ នាំ​គ្នា​ទៅ​ហែល​ទឹក​លេង​កម្សាន្ត ជា​ពិសេស​នៅ​ក្នុង​រដូវ​បុណ្យ​ទាន​ផ្សេង​ៗ ។ ប៉ុន្តែ​ជាមួយ​នេះ ក៏​ជាអន្លង់​មច្ចុរាជ​១​ដែល​តែងតែ​ឆក់​យក​ជីវិត​អ្នក​ទៅលេង​ទឹក​នៅ​ទី​នុះ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ។

ជាក់ស្តែង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ផេងរ​ដ្ឋា អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាម​រក៍ បាន​លង់ទឹក​ស្លាប់​នៅ​រមណីយដ្ឋាន​ដីដុះ​នេះ ខណៈ​រូបគេ​ជិះ​ពោះវៀន​កង់​ឡាន​លេង​ទឹក​ចូល​ទៅ​ដល់​ទឹក​ជ្រៅ​ហើយ​របូតដៃ​ពី​ពោះវៀន​កង់​ឡាន ក៏​បណ្តាល​ឲ្យ​លង់ទឹក​រហូត​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​ក្មេង​ប្រុស​រង​គ្រោះ​ព្រមទាំង​មិត្តភក្តិ​ជា​ច្រើន​នាក់​ទៀតបាន​នាំ​គ្នា​ទៅ​លេង​ទឹក​នៅ​រមណីយដ្ឋាន​ខាងលើនិង​បាន​ជួល​ពោះវៀន​កង់​ឡាន​គេ ជិះ​តោង​លេងទឹក​ទាំងអស់​គ្នា ។ លុះ​ពេល​លេង​ដេញ​គ្នា​យូរ​ៗ​ទៅ ក៏​អណ្តែត​ទៅ​ដល់​កន្លែង​ទឹក​ជ្រៅ ឯ​ជន​រង​គ្រោះដោយ​ប្រឹង​ស្ទុះ​គេច​ពី​ការ​ដេញចាប់​របស់​មិត្តភក្តិក៏​របូតដៃ​ពី​ពោះវៀន​កង់​ឡាន​ទើប​បណ្តាល​ឲ្យ​លង់​ទឹកតែ​ម្តង​ទៅ​។

សមត្ថកិច្ច​មូលដ្ឋាន​និយាយ​ថា រមណីយដ្ឋាន​ដីដុះ​នេះ គេ​បាន​បោះបង្គោល​ចងខ្សែ​កំណត់​ព្រំ​ទីតាំង​ទឹក​ជ្រៅ ជា​សញ្ញា​ហាមឃាត់​ភ្ញៀវ​ទេសចរ​មិន​ឲ្យ​លេង​ទឹក​នៅ​កន្លែង​ទាំងនោះ​ដែរ​ប៉ុន្តែ​មក​ពី​ភ្ញៀវ​ទេសចរ​ខ្លួនឯង ដែល​ប្រមាទ​និង​លេង​ភ្លេចខ្លួន​រហូត​ចូល​ទៅ​ដល់​កន្លែង​ហាមឃាត់​ទើប​មាន​គ្រោះថ្នាក​បែប​នេះ ។

ទោះបីជា​យ៉ាងណា ប្រមាណ​១​ម៉ោង​ក្រោយកើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​រាវរ​ឃើញ និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វេ​ី​បុណ្យ​តាម​ប្រ​ណៃ​ណី ៕

អត្ថបទសរសេរ ដោយ