ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះបញ្ច្រាសនៅ​លើ​កំណាត់​ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ នឹងត្រូវចាប់ដកហូតម៉ូតូទុកនៅប៉ុស្តិ៍៣ថ្ងៃ

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាសង្កាត់ ស្ទឹង​មាន​ជ័យ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ ៖ ដឹង​ថា​ជិះ​បញ្ច្រាស​ខុសច្បាប់ គេ​ចាប់​ដកហូត​ម៉ូតូ​ទុក​នៅ​ប៉ុស្តិ៍ រយៈពេល​៣​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ សាលាសង្កាត់ ស្ទឹង​មាន​ជ័យ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ ៖ ដឹង​ថា​ជិះ​បញ្ច្រាស​ខុសច្បាប់ គេ​ចាប់​ដកហូត​ម៉ូតូ​ទុក​នៅ​ប៉ុស្តិ៍ រយៈពេល​៣​ថ្ងៃ នៅ​តែ​ប្រព្រឹត្តិ ។

សាលាសង្កាត់ ស្ទឹង​មាន​ជ័យ បាន​បន្ត​ថា នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី ថ្ងៃ​ទី​១១ ខែកក្កដា​នេះ ២០២៥ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ សហការ​ជាមួយ​កម្លាំង​គណ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​ និង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ដែល​ដឹកនាំ​ដោយ​លោក ជា សា​រ៉េ​ត ចៅសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ សម្រួល​ចរាចរណ៍​គោលដៅ​កកស្ទះ និង​បាន​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ចំពោះ​យានយន្ត​ជិះ​បញ្ច្រាសទិស​នៅ​លើ​កំណាត់​ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ។

ជា​លទ្ធផល ឃាត់​បាន​មធ្យោបាយ​ជិះ​ប​ញ្ជ្រា​ស់ទិសៈ មាន​ម៉ូតូ​ចំនួន ០៣​គ្រឿង យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​បញ្ឈប់​សកម្មភាព​ជិះ​បញ្ច្រាសទិស​បន្ត​ទៀត ដោយ​ពុំ​មានការ​ផាកពិន័យ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ