ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​សឹក​រង​កំពង់ធំ បន្ត​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​រដូវ​បិទ​នេសាទ

1 ថ្ងៃ មុន

ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​មាន​ប្រសាសន៍​ថា ទោះបីជា​បច្ចុប្បន្ន​កងកម្លាំង នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ កំពុង​មមាញឹក​ក្នុង​ភារកិច្ច​ស្នូល​យ៉ាងណា​ក្តី…

ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​មាន​ប្រសាសន៍​ថា ទោះបីជា​បច្ចុប្បន្ន​កងកម្លាំង នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ កំពុង​មមាញឹក​ក្នុង​ភារកិច្ច​ស្នូល​យ៉ាងណា​ក្តី តែ​ការ​បំពេញភារកិច្ច​ក្នុង​ការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ មិន​អាច​បោះបង់​ចោល​បាន​ឡើយ​។ ទាំង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការ​បង្ក្រាប​បទល្មើស​នេសាទ ពិសេស​ក្នុង​រដូវ​ហាមឃាត់​សម្រាប់​ឱកាស​ត្រី​ពង​កូន ដែល​ជនល្មើស​មួយ​ចំនួន​នៅ​តែ​លួច​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ។

ប្រសាសន៍​នេះ ត្រូវ​បាន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ក្រើនរំលឹក និង​ដាក់​បទបញ្ជា​បន្ថែម​ដល់​កងកម្លាំង នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​កំពុង​សហ​ករ​ជាមួយ​កម្លាំង​ចម្រុះ បំពេញភារកិច្ច​បង្ក្រាប​បទល្មើស​នេសាទ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ ២០២៥ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​គូសបញ្ជាក់​បន្ថែម​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​ក្នុង​រដូវ​បិទ​នេសាទ​នេះ កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​សហការ​ជាមួយ​កងកម្លាំង​ចម្រុះ ទាំង​ពីរ​ទីបញ្ជាការ​ស្រាល បង្ក្រាប​បាន​ឧបករណ៍​នេសាទ​ល្មើសច្បាប់ មានរ​បាំងសាច់​អួន​ខុស​ទំហំ​កំណត់ និង​របាំង​ស្បៃ​មុង ដែល​ច្បាប់​បាន​ហាមឃាត់​ដាច់ខាត បាន​ប្រមាណ​ពី​១,៥០០ ទៅ​២,០០០ ម៉ែត្រ ជា​រៀងរាល់ថ្ងៃ ព្រមទាំង​ឧបករណ៍​ល្មើសច្បាប់​ផ្សេង​ទៀត​ផង​ដែរ ។ ហើយ​សកម្មភាព​នេះ​បាន​កើតឡើង​នៅ​តំបន់ ដែល​មាន​ភូមិសាស្ត្រ​ស្ពុ​ក​ស្មាញ ដូច​ជា​ព្រៃ​ស្មោង ព្រៃ​កក់ ដែល​កងកម្លាំង​របស់​យើង​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​រុករក​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្មាញ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ប្តេជ្ញា​ចិត្ត​ថា ទោះបីជា​មានការ​លំបាក​ស្មុគស្មាញ​យ៉ាងណា​ក្តី តែ​កងកម្លាំង នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​តែ​បន្ត​សហការ​ជាមួយ​កងកម្លាំង​ចម្រុះ ដើម្បី​ធ្វើ​សកម្មភាព​ការពារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ នៃ​កង​យោធពលខេមរភូមិន្ទ ព្រមទាំង​ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ពី​ឯកឧត្តម​នួន ផា​រ័​ត្ន អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ ឲ្យ​ទទួល​បានជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ