ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ឲ្យ​យូ​ណេ​ស្កូ​ពិនិត្យ​ការចម្លង​ប្រាសាទ​អង្គរ សង់​នៅ​ថៃ ដែល​ជា​គំរូ​ដ៏គ្រោះថ្នាក់​បំផុត​សម្រាប់​បេតិកភណ្ឌ​ពិភពលោក

1 ថ្ងៃ មុន

ទី​ក្រុងប៉ារីស ៖ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥…

ទី​ក្រុងប៉ារីស ៖ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥ បាន​ជម្រាប​ជូន​អង្គការ​យូ​ណេ​ស្កូ អំពី​កង្វល់​របស់​កម្ពុជា​យ៉ាង​ខ្លាំង ចំពោះ​ការ​សាងសង់​សំណង់​ចម្លង​តាម​គំរូ​ប្រាសាទ​អង្គរ នៅ​ក្នុង​ខេត្ត​បុរីរម្យ ប្រទេស​ថៃ ។

នៅ​សម័យប្រជុំ​លើក​ទី​៤៧ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ទីស្នាក់ការ​អង្គការ​យូ​ណេ​ស្កូ ទី​ក្រុងប៉ារីស ប្រទេស​បារាំង លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា មាន​ប្រសាសន៍​ថា «​ថ្ងៃនេះ យើងខ្ញុំ​សូម​ជម្រាប​ជូន​គ្រប់​សមាជិក​គណៈកម្មាធិការ​ទាំងអស់ អំពី​កង្វល់​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង សំណង់​ចម្លង​ដ៏​ធំ​តាម​គំរូ​ប្រាសាទ​អង្គរ នៅ​ក្នុង​ខេត្ត​បុរីរម្យ ព្រះរាជាណាចក្រ​ថៃ ដោយ​មិន​បាន​ពិភាក្សា ជាមួយ​កម្ពុជា ហើយ​ក៏​មិន​បាន​គោរព​ទៅ​ដល់​ក្រមសីលធម៌ នៃ​តម្លៃ​វប្បធម៌​របស់​កម្ពុជា​នោះ​ដែរ​។ ការ​សាងសង់​នេះ ក៏​បាន​ប៉ះពាល់​ផង​ដែរ​ដល់ Integrity និង Authenticity និង​តម្លៃ​លេចធ្លោ​ជាស​កល (0UV- Outstanding Universal Value) របស់​រមណីយដ្ឋាន​អង្គរ​ទាំងមូល​» ។

លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា មាន​ប្រសាសន៍​បន្ត​ថា «​ទោះបី​យើងខ្ញុំ​បាន​ខិតខំ​ព្យាយាម​ជា​ច្រើន​លើក​ច្រើន​សារ​ក្នុង​ការ​ជជែក​ជាមួយ​ភាគី​ថៃ ក៏​ការ​សាងសង់​នេះ​នៅ​តែ បន្ត​មិន​បញ្ឈប់​នោះ​ទេ​។ ករណី​សាងសង់​ចម្លង​នេះ កំពុង​បង្ក​ជា​សំណល់​គំរូ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​គ្រប់ បេតិកភណ្ឌ​ពិភពលោក​ទាំងអស់ ។

លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ស្នើ​សុំ​ថា «​ដូច្នេះ យើងខ្ញុំ​ស្នើ​សុំ​អង្គការ​យូ​ណេ​ស្កូ ក៏​ដូច​ជា​ស្ថាប័ន​ពិគ្រោះ​យោបល់​ទាំងអស់​របស់​អង្គការ​យូ​ណេ​ស្កូ សូម​ពិនិត្យ​ជា​ទូទៅ​លើ​បញ្ហា​នេះ ជាមួយ​ការ​យកចិត្តទុកដាក់​ខ្ពស់​។ ខ្ញុំ​សូម​គោរព​អរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់ លោក លោកស្រី​» ។

លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា ក៏​សូម​សម្ដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​យកចិត្តទុកដាក់​ជាប់​មិន​ដាច់​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ចំពោះ​កិច្ចការ​ការពារ​បេតិកភណ្ឌ​ពិភពលោក ជា​ពិសេស​ប្រាសាទ អង្គរវត្ត ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក តាំងពី​ឆ្នាំ​១៩៩២ ហើយ​ក៏​ជា​និមិត្តរូប​ជាតិ​កម្ពុជា​ផង​ដែរ ៕
«​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​កម្ពុជា ៖ ថៃ​សង់​ប្រាសាទ​នៅ​វត្ត​ភូ​ម៉ា​ន​ហ្វា គឺ​ចម្លង​ប្លង់​ប្រាសាទអង្គរវត្ត ជា​ការ​បំពាន​យ៉ាងធ្ងន់ធ្ងរ​»

_cuva

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ