ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គបណ្ឌិត​សភាចា​រ្យ​អូន ព័ន្ធ​មុនី​រ័​ត្ន បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​​អាណត្តិ​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា បាន​រៀបចំ​ធ្វើ​មហា​សន្និបាត​បញ្ចប់​អាណ​ត្តី​៨​របស់​ខ្លួន ដើម្បី​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ទី​៩​ឆ្នាំ​២០២០-២០២៤​ជា​បន្ត​ទៀត​។ សម្រាប់​បេក្ខភាព​សមាជិក​គណៈកម្មាធិការ​ប្រ​តិ ប​ត្តិ​អាណត្តិ​ថ្មី​នេះ​មាន​សមាជិក​រហូត​ដល់​ទៅ​២១​​រូប ក្នុង​នោះ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា បាន​រៀបចំ​ធ្វើ​មហា​សន្និបាត​បញ្ចប់​អាណ​ត្តី​៨​របស់​ខ្លួន ដើម្បី​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ទី​៩​ឆ្នាំ​២០២០-២០២៤​ជា​បន្ត​ទៀត​។

សម្រាប់​បេក្ខភាព​សមាជិក​គណៈកម្មាធិការ​ប្រ​តិ ប​ត្តិ​អាណត្តិ​ថ្មី​នេះ​មាន​សមាជិក​រហូត​ដល់​ទៅ​២១​​រូប ក្នុង​នោះ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​អាណត្តិ​ថ្មី​។

តាម​របាយការណ៍​បានឱ្យ​ដឹង​ថា ចំពោះ​សមាសភាព​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ទី​៩​ថ្មី​ដែល​មាន​រហូត​ដល់​ទៅ​២១​រូប​នេះ​ក្រៅពី​ប្រធាន​នៅ​មាន​អនុប្រធាន​១​រូប​និង​អនុប្រធាន​អចិ​ន្ត្រៃយ៍​ចំនួន​៤​រូប​ផ្សេង​ទៀត អគ្គលេខាធិការ​១​រូប​គឺ​លោក វ៉ា​ត់ ចំរើន អគ្គ​លេខាធិការ​រង​ចំនួន​៤​រូប អគ្គ​ហេ​រញ្ញឹក​១​រូប​អគ្គ​ហេ​រញ្ញឹក​រង​ចំនួន​៤​រូប​និង​សមាជិក​៤​រូប​។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន​បាន​មាន​ប្រសាសន៍​ថា ចាប់តាំងពី​លោក​ធ្វើ​ការងារ​ដឹកនាំ​បម្រើ​ដល់​សហព័ន្ធ​កីឡា​កា​រ៉ា​តេ កម្ពុជា​អស់​រយៈពេល​៤​ឆ្នាំ​គឺ​ឆ្នាំ​២០១៧-២០២០​លោក​ទទួលស្គាល់​ថា ថ្នាក់ដឹកនាំ​នៅ​ក្នុង​សហ ព័ន្ធ​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​និង​លះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ធនធាន​និង​ពេលវេលា​ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ធ្វើ​យ៉ាងណា​ដើម្បី​ជំរុញ​ឱ្យ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​មានការ​រីក​ចម្រើន ។ មិនតែប៉ុណ្ណោះ​សហព័ន្ធ​បាន​ធ្វើការ​កែទម្រង់​ការងារ​ផ្ទៃក្នុង​និង​ការងារ​បច្ចេកទេស​ចាំបាច់​មួយ​ចំនួន​ដោយ​រលូន​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

លោក អគ្គបណ្ឌិត​សភាចា​រ្យ​បន្ត​ថា មហាសន្និបាត​ថ្ងៃនេះ គឺជា​ឱកាស​ដ៏​វិសេសវិសាល​សម្រាប់​ការ​បញ្ចេញ​នូវ​មតិយោបល់​ក្នុង​ន័យ​រិះគន់​ស្ថាបនា ការ​បកស្រាយ​ពន្យល់​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​អសកម្ម​និង​ភាព​សកម្ម​ដែល​អាច​កើត​មាន​ជាយថាហេតុ នៅ​ក្នុង​កិច្ច​ដំណើរការ​នៃ​យន្តការ​ដឹកនាំ គ្រប់គ្រង និង​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​បច្ចេកទេស​កីឡា​កា​រ៉ា​តេ​របស់​យើង​ទាំងអស់​គ្នា ។ លោក​បញ្ជាក់​ថា នៅ​ក្នុង​អាណត្តិ​ទី​៨​កន្លង​មក លោក​បាន​ដាក់​ចេញ​នូវ​ផែនការ​អាទិភាព​ចំនួន​៤​សំខាន់​ៗ​គឺ​៖

ទី​១-​រៀបចំ​កសាង​មជ្ឈមណ្ឌល​ជាតិ​បណ្ដុះ បណ្ដាល​កីឡា​កា​រ៉ា​តេ​(Karate National Training Center)​ហើយ​ជា​លទ្ធផល​បាន​សម្រេច​កិច្ចការ​នេះ​ដោយ​ជោគជ័យ​។

ទី​២-​រៀបចំ​ក្រុម​ជម្រើសជាតិ​ប្រកបដោយ​គុណវុឌ្ឍិ ហើយ​ជា​លទ្ធផល​យើង​បាន​រៀបចំ​ក្រុម
ជម្រើសជាតិ​ដែល​មាន​កីឡាករ​-​កីឡាការិនី​ល្អ​ៗ និង​បច្ចេកទេស​ប្រយុទ្ធ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​។

ទី​៣-​ការ​ពង្រឹង​យន្តការ​គ្រប់គ្រង​និង​ដឹកនាំ ជា​លទ្ធផល​យើង​បាន​រៀបចំ​ឯកសារ​បទដ្ឋាន​គតិ​យុ​ត្ត​កីឡា​មួយ​ចំនួន​ឡើង​វិញ​ជា​អាទិ៍​មាន លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង​ផែនការ​យុទ្ធ​ សាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​កីឡា​កា​រ៉ា​តេ

និង ទី​៤-​ការ​ស្វែងរក​ជំនួយ​បច្ចេកទេស​និង​ហិរញ្ញវត្ថុ ។ ចំពោះ​ជំនួយ​បច្ចេកទេស​យើង​បាន​ធ្វើ​ការ​ងារ​មួយ​ចំនួន​រួច​មក​ហើយ ដែល​ការងារ​ពាក់ព័ន្ធ​នឹង​ការងារ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​បច្ចេកទេស​ដូច​ជា​ការ​ប្រកួត​ពានរង្វាន់​លោកគ្រូ ស៊ី ប៊ូ​យ៉ា​ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ