ចុះបង្ក្រាប​១ករណី ឃាត់ខ្លួន​៥​នាក់​


ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាល​វេលា​ម៉ោង​១២​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ស្វាយ​តាន​ន់ ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម កម្លាំង​សមត្ត​កិច្ច​នគរបាល​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន ស្រុក​ស្រី​សន្ធរ ខណ្ឌ​ជ្រោយចង្វារ និង កងរាជអាវុធហត្ថ​ប្រចាំការ​នៅ​វិមាន​ឈ្នះ​ឈ្នះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទោ ជីវ សេង​រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​ប​ង្រា្ក​ប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១​ករណី ដោយ​ប្រើ​វិធាន​ញុះញង់ ឃាត់ខ្លួន​មនុស្ស​៥​នាក់ ។ ជាមួយ​នោះ​ដែរ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់ ក្នុង​នោះ​មាន​២​កញ្ចប់​ធំ និង​ទូរស័ព្ទ​ដៃ​ចំនួន​៦​គ្រឿង ។

ជនសង្ស័យ​៥​នាក់​រួម​មាន ១-​ឈ្មោះ​សុះ ហ្វា​ស៊ី ភេទ​ប្រុស ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ ស្វាយ​តាន​ន់ ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ២-​ឈ្មោះ អ៊ែ​ល អាស​ម៉ាត់ ភេទ​ប្រុស ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ស្វាយ​តាន​ន់ ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ៣-​ឈ្មោះ សេង សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ ត្នោត ឃុំ​អូរ​ឡេ​ង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ៤-​ឈ្មោះ ត្រា សំ​អូន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ ត្នោត ឃុំ​អូរ​ឡេ​ង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម និង​៥-​ឈ្មោះ ធី ណា​រាជ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​កន្ទោក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ