ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសបែ.កថ្នាំម្នាក់ កា.ប់ប្តីប្រពន្ធ២នាក់របួស​ធ្ង.ន់

4 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ បុរស​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​រង​របួសធ្ងន់​ដោយសារ​តែ​​បុរស​បែក​ថ្នាំ​ម្នាក់​បាន​ប្រើ​កាំបិត​ផ្គាក់​កាប់​លើ​រាង​កាយ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ហេតុការណ៍​កើតឡើង​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក​។ អ្នក​រង​គ្រោះ​ទាំង​ពីរ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម ចំណែក​ជន​ដៃដល់​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៥​មក​រា​ថា​ ហេតុការណ៍​នៃ​អំពើ​ហិង្សា​ដោយ​ចេតនា​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ខែមករា…

ខេត្ត​ត្បូងឃ្មុំ​ ៖ បុរស​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​រង​របួសធ្ងន់​ដោយសារ​តែ​​បុរស​បែក​ថ្នាំ​ម្នាក់​បាន​ប្រើ​កាំបិត​ផ្គាក់​កាប់​លើ​រាង​កាយ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ហេតុការណ៍​កើតឡើង​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក​។ អ្នក​រង​គ្រោះ​ទាំង​ពីរ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម ចំណែក​ជន​ដៃដល់​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៥​មក​រា​ថា​ ហេតុការណ៍​នៃ​អំពើ​ហិង្សា​ដោយ​ចេតនា​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៧ និង​២០​នាទី ករណី​: ហិង្សា​ដោយ​ចេតនា (​មាន​ស្ថាន​ទម្ងន់​) កើតឡើង​នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជនសង្ស័យ​ឈ្មោះ​យ៊ាំ សុ​បាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព យក​កាំបិត​ផ្គាក់ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​២​នាក់​ ៖

១-​ឈ្មោះ​អ៉ី​វ សា​មាន ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជាតិខ្មែរ​។
២-​ឈ្មោះ​ហ៊ឹ​ម ឃ្លុ​ន (​ហៅ​សា​រ៉ា​យ រុន​) ហ៊ឹ​ម ឃ្លុ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជាតិខ្មែរ (​ជន​រង​គ្រោះ​ត្រូវជា​ប្តី​ប្រពន្ធ​និង​គ្នា​)​រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​ឈ្មោះ​ហ៊ឹ​ម ឃ្លុ​ន (​ហៅ​សា​រ៉ា​យ រុន​) របួស​(​បាក់​កដៃ​ខាងស្តាំ ចិញ្ចើម និង​កដៃ​ខាងស្តាំ ) និង​ឈ្មោះ​អៀវ សា​មាន របួស (​របួស​ចំ​ក្បាល​ផ្នែក​ខាងក្រោយ ) ទាំង​២​នាក់​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ជី​មាន់ និង​កំពុង​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ក្នុង​នោះ​ដោយ​បាន​ដក​រហូត
វត្ថុ​តាងៈ
-​កាំបិត​ផ្គាក់​ចំនួន​១​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​និង​វត្ថុ​តាង​ត្រូវ​បាន​ដកហូត​រួម​ទាំង​មនុស្ស​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ចំពោះ​មូលហេតុ​ដែល​កាប់​លើ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដោយសារ​ជនល្មើស​ជា​មនុស្ស​បែក​ថ្នាំ​ញៀន​។​ហើយ​ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឲ្យ​តំណាង​អយ្យា​ការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ