ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយ​ប្រុស​ ខឹង​អ៊ំ​ស្រី ​ឃាត់​មិន​ឲ្យ​ឈ្លោះ​ជាមួយ​ម្ដាយបង្កើត​ខ្លួនឯង វាយ​រហូត​ពិការ​ភ្នែក​ម្ខាង

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​ប្រើប្រាស់​គ្រឿងញៀន តាំងពី​ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន ដែល​កាលនោះ ទើបតែ​អាយុ​១១​ឆ្នាំ តែ​ប៉ុណ្ណោះ ហើយ​គ្រាន់តែ​ជាប់​នៅ​មណ្ឌល​អប់រំ​កែប្រែ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​ប្រើប្រាស់​គ្រឿងញៀន តាំងពី​ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន ដែល​កាលនោះ ទើបតែ​អាយុ​១១​ឆ្នាំ តែ​ប៉ុណ្ណោះ ហើយ​គ្រាន់តែ​ជាប់​នៅ​មណ្ឌល​អប់រំ​កែប្រែ ឱកាស​ខ្ញុំ ចំនួន​០៤​ដង​រួច​មក​ហើយ (​មិន​ចាំ​កាលបរិច្ឆេទ​) ប៉ុន្តែ​នៅ​តែ​មិន​ព្រម​រាងចាល និង​កែប្រែ​ខ្លួន​ឡើយ នៅ​ពេល​នេះ បាន​បង្ករឿង​ធំ ដោយ​បាន​ប្រើ​កណ្ដាប់ដៃ​វាយ​អ៊ំ​ស្រី​បង្កើត​ខ្លួនឯង បណ្ដាល​ឲ្យ​រង​របួស​ពិការ​ភ្នែក​ម្ខាង ព្រោះតែ​ខឹង​អ៊ំ​ស្រី​ហាមឃាត់​មិន​ឲ្យ​ឈ្លោះ​ជាមួយ​ម្ដាយបង្កើត​របស់​ខ្លួន ដែល​ទើបតែ​ចេញពី​ពេទ្យ​ដល់​ផ្ទះ​។ យុវជន​ដៃដល់ ត្រូវ​បានកូន​ជន​រង​គ្រោះ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​នោះ បាន​កើតឡើង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​រូប​នេះ​ឈ្មោះ ឡូត ប៊ុ​ន​ថុ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឡា​ច សុ​ខន ភេទ​ស្រី អាយុ​៧១​ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​ជិត​គ្នា​ក្នុងភូមិ​កើតហេតុ​ខាងលើ រង​របួស​ភ្នែក​ខាងឆ្វេង​ធ្ងន់ធ្ងរ បណ្តាល​ឱ្យ​ពិការ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ បាន​ទៅ​គ្រា​ប្អូនបង្កើត​របស់​ខ្លួន​ឈ្មោះ ឡា​ច សុភាព ដែល​ត្រូវជា​ម្ដាយបង្កើត​របស់​យុវជន​ដៃដល់​នោះ ដែល​ទើប​ត្រឡប់​មក​ពី​ព្យាបាល​ជំងឺ​នៅ​មន្ទី​ពេទ្យ​វិញ គឺ​គ្រា​ដើម្បី​ចូល​ទៅ​ក្នុងផ្ទះ​ក្បែរ​គ្នា​នោះ បន្ទាប់​មក គាត់​ក៏​បាន​នៅ​សួរសុខទុក្ខ​ប្អូនស្រី​ផង​ដែរ ។ ពេល​នោះ ជន​ដៃដល់​ពុំ​ដឹង​ទើប​មកពីណា​ទេ ពេល​ចូល​ដល់​ផ្ទះ​ភ្លាម ក៏​បាន​ឈ្លោះ​ទាស់ទែង​ជាមួយ​ម្តាយ​របស់​ខ្លួន​ភ្លាម ដោយ​មិន​បាន​គិត​អាណិតម្ដាយ ដែល​កំពុង​មាន​ជំងឺ​ឡើយ ។

នគរបាល បាន​ប្រាប់​បន្ត​ទៀត​ថា ខណៈ​ពេល​ឃើញ​ពី​ទ​ង្វើ​មិន​សមរម្យ បែប​នេះ ក្នុង​នាម​គាត់​ជា​ម្ដាយធំ ក៏​បាន​ហាមឃាត់ កុំ​ឲ្យ​ជន​នេះ​ឈ្លោះ​ជា​មួ​ម្ដាយ ក៏​ស្រាប់តែ​ជន​នេះ​ខឹង ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ​ចំ​ភ្នែក​ខាងឆ្វេង ដែល​ទើបនឹង​បក​រួច​ថ្មី​ៗ បណ្តាល​ឱ្យ​រង​បួស​ធ្ងន់ធ្ងរ រហូត​ដល់​ពិការ​តែ​ម្ដង ។ បន្ទាប់​មក ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​អង្គឌួង ហើយ​ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ថា ម្ដាយ​របស់​ខ្លួន​ត្រូវ​ជន​នោះ​វាយ​ឲ្យ​របួស កូន​របស់​ជន​រង​គ្រោះ​ឈ្មោះ សុខ សុ ធឿ​ន ដែល​កំពុងធ្វើការ ក៏​ប្រញាប់​ត្រលប់​ទៅ​ផ្ទះ​វិញ​។ រួច​ឃាត់ខ្លួន​ជន​ដៃដល់​រូប​នោះ​ប្រគល់​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ