ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​ទូរសព្ទ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារ​អំពៅ

10 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៦:៥៥​នាទី…

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៦:៥៥​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន ចូលរួម​ដោយ​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ និង​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ស្ថិត​នៅ​ត្រង់​ចំណុច​ចំណតរថយន្ដ​ផ្សារ​ច្បារ​អំពៅ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ​។

ជនសង្ស័យ​ឈ្មោះ អែ​ល ដា​វី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ ពាក់ព័ន្ធ​នឹង​ករណី​លួច (​ទូរសព្ទ​) ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១:២៥​នាទី នៅ​ត្រង់​ចំណុច​ចំណុច​ចំណតរថយន្ដ​ផ្សារ​ច្បារ​អំពៅ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ។

សម្ភារៈ​ដកហូត​រួម​មាន ម៉ូតូ​ម៉ាក Honda Icon ពណ៌​ស​-​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AK-9415 និង​ទូរសព្ទ ១​គ្រឿង​ម៉ាក Iphone14 ProMax ពណ៌​ស្វាយ (​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​)​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​នាំ​ជនសង្ស័យ​ខាងលើ​យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ