ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន ដាក់​កំហិត​ឲ្យ​រុះរើ​សំណង់​លើ​ចំណី​អូរ និង​ចំណី​ផ្លូវ​សាធារណៈ​ចេញ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក គួ​ច ចំរើន គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ដាក់​កំហិត​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ចំណី​ផ្លូវ​អូរ និង​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ឲ្យ​រុះរើ​ចេញ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែមករា​នេះ…

រាជធានី​ភ្នំពេញ ៖ លោក គួ​ច ចំរើន គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ដាក់​កំហិត​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ចំណី​ផ្លូវ​អូរ និង​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ឲ្យ​រុះរើ​ចេញ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែមករា​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​សូម​ជម្រាប​មក បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ថាៈ លំនៅ​ឋាន​របស់​បងប្អូន​ដែល​កំពុង​រស់នៅ គឺ​ស្ថិត​នៅ​លើ​ចំណី​អូរ និង​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំដោះ​ទឹក និង​គម្រោង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​» ។

ប្រភព​បាន​បញ្ជាក់​បន្ត​ថា ៖«​ដើម្បី​បញ្ចៀស​បាន​នូវ​ការ​លិចលង់​លំនៅ​ឋាន​របស់​បងប្អូន ប្រជាពលរដ្ឋ ក្នុង​ក្រុងព្រះសីហនុ ដែល​តែងតែ​ទទួល​រង​ដោយ​ជំនន់​ទឹកភ្លៀង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ណែនាំ​បងប្អូន​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​នៅ​លើ​ចំណី​អូរ និង​លើ​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ទល់មុខ​បុរី អេ​ម៉ា​រី​អូ​ណា​ន់​ម៉ា​រី ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២​ធ្នូ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ ជា​កំហិត​» ។

ប្រភព​បាន​បន្ថែម​ទៀត​ថា ក្នុង​ករណី​បងប្អូន​មិន​រុះរើ​ចេញ​តាម​ការ​ណែនាំ​ខាងលើ​រដ្ឋបាល​ខេត្ត​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​សម្ភារ ឬ​ការ​បាត់បង់​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ឡើយ ។

សូម​ជម្រាប​ថា ការ​ពេល​ថ្មី​ៗ​កន្លង​មកនេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​ប្រើ​វិធានការ​កៅ្ត​ចំពោះ​សំណង់​ដែល​ធ្វើ​លើ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ក៏​ដូច​ជា នៅ​តាម​តំបន់ឆ្នេរ​មួយ​ចំនួន​ដោយ​បាន​វាយ​កម្ទេច​ចោល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ