ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​និយាយ​ដូច​ម្តេច​អំពី​វីរុស​កូ​រ៉ូ​ណា?

4 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវជ្រាវ​រោគសាស្ត្រ​ចិន​បាន​ប្រៀបធៀប​ហ្សែ​ន និង​ប្រូតេអ៊ីន​នៃ​វីរុស​ថ្មី គឺ nCoV និង SARS ។ បន្ទាប់​មក​ក្រុម​នេះ​បាន​ព្រមាន​ថា ៖ «nCoV…

ក្រុម​អ្នក​ស្រាវជ្រាវ​រោគសាស្ត្រ​ចិន​បាន​ប្រៀបធៀប​ហ្សែ​ន និង​ប្រូតេអ៊ីន​នៃ​វីរុស​ថ្មី គឺ nCoV និង SARS ។ បន្ទាប់​មក​ក្រុម​នេះ​បាន​ព្រមាន​ថា ៖ «nCoV បង្ហាញ​នូវ​ហានិភ័យ​សុខភាព​សាធារណៈ​គួរ​ឱ្យ​កត់សម្គាល់ សម្រាប់​ការ​ឆ្លង​ទៅ​កាន់​មនុស្សជាតិ​» ។

Wuhan nCoV – ឬ​ហៅ​ថា វីរុស​កូ​រ៉ូ​ណា (​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ទីក្រុង​វូ​ហាន Wuhan ក្នុង​ខែធ្នូ ឆ្នាំ ២០១៩) មាន​លក្ខណៈ​ដូច​ជា វីរុស SARS ។ ឧទាហរណ៍ វា​មាន​សមត្ថភាព​ចង​ភ្ជាប់​ទៅ​នឹង​ប្រូតេអ៊ីន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ផ្ទៃ​នៃ​កោសិកា​សួត​របស់​មនុស្ស​ភាគច្រើន ។

គួរ​រំលឹក​ផង​ដែរ​ថា ហានិភ័យ និង​ភាព​រស់​រវើក​នៃ​ប្រភេទ​ឆ្លង ឬ​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស គឺ​ត្រូវ​បាន​ប៉ះពាល់​ដោយ​កត្តា​ជា​ច្រើន​ទៀត​ផង​ដែរ ។ កត្តា​ទាំងនោះ​រួម​មានការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកជំងឺ​ល្បឿន​ដែល​វីរុស​អាច​បំបែក​ខ្លួន​នៅ​ក្នុង​សួត​របស់​មនុស្ស និង​កា​រវិ​វត្ត​ខ្លួន​ដែល​អាច​ធ្វើ​ឱ្យ​វីរុស​នេះ​កាន់តែ​កាច​សាហាវ ឬ​ចម្លង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ