បើ​នៅ​តែ​ដាំ​ក្បាល​ចុះ​បិសាច​ក្រហម​នឹង​នាំ​គ្រូបង្វឹក​១​រូប​នេះ​មក​ជំនួស​តំណែង Solskjaer


យោង​តាម​របាយការណ៍​បានអោយ​ដឹង​ថា ខណៈ​ដែល​លោក Ole Gunnar Solskjaer កាន់តែ​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ៗ នៅ​ឯ​ក្រុម Manchester United ពេល​នេះ​មានឈ្មោះ​គ្រូបង្វឹក​ផ្សេង​ទៀត ដែល​អាច​ទំនងជា​មក​ដឹកនាំ​ក្លិប​នេះ​ជំនួស​។

ក្រុម​បិសាច​ក្រហម​អាច​នឹង​ឈ្នះ​ការ​ប្រកួត FA Cup របស់​ពួក​គេ​នៅ​ទឹកដី Tranmere ៦-០ ប៉ុន្តែ Solskjaer នៅ​តែ​ស្ថិត​ក្រោម​សម្ពាធ បន្ទាប់​ពី​ចាញ់ ៣​នៃ ៤​ប្រកួត​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Premier League ។

អតីត​គ្រូបង្វឹក​មាន់​ខ្នាយ​មាស Spur លោក Mauricio Pochettino ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​បុគ្គល​ទំនង​ជាងគេ​ក្នុង​ការ​មក​ជំនួស​កន្លែង​របស់ Solskjaer ប៉ុន្តែ​ពេល​នេះ​គេ​អះអាង​ថា United ក៏​មើលឃើញ Gareth Southgate ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប​បិសាច​ក្រហម​កំពុង​មាន ៦​ពិន្ទុ​នៅ​ពីក្រោយ​ក្រុម​ឈរ​លេខ ៤ Chelsea នៅ​លើ​តារាង ហើយ​ឥឡូវនេះ​ត្រូវ​ជួប​ជាមួយ​ក្រុម Manchester City ក្នុង​ការ​ប្រកួត​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup បន្ទាប់​ពី​ចាញ់​ម្ចាស់ផ្ទះ ៣-១ មុន​ពេល​ទទួលភ្ញៀវ Wolverhampton Wanderers និង Chelsea ក្នុង​លី​គ ៕

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ