ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​៣​ថ្ងៃ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ជិត​៨​ម៉ឺន​នាក់​មក​កម្សាន្ដ​នៅ​សៀមរាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ​ថា ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជិត​៨​ម៉ឺន​នាក់​បាន​មក​ទស្សនា​កម្សាន្ដ​នៅ​ខេត្តសៀមរាប​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤-២៥-២៦ ខែមករា ឆ្នាំ​២០២០…

ខេត្តសៀមរាប ៖ បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ​ថា ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជិត​៨​ម៉ឺន​នាក់​បាន​មក​ទស្សនា​កម្សាន្ដ​នៅ​ខេត្តសៀមរាប​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤-២៥-២៦ ខែមករា ឆ្នាំ​២០២០ នេះ​។

មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែមករា ខេត្តសៀមរាប មាន​ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន​ប្រមាណ ៧៨,៤៨៦​នាក់ បាន​មក​ទស្សនា​កម្សាន្ដ ។ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២៨,៤៨៦​នាក់ កើនឡើង​១៣.៩៦​ភាគរយ និង​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ​៥​ម៉ឺន​នាក់ គឺ​មានការ​ថយ​ចុះ​៩.០៩​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៩ កន្លង​ទៅ​។

ភ្ញៀវ​ទេសចរ​ដែល​បាន​អញ្ជើញ​មក​ទស្សនា​កម្សាន្ដ​នៅ​ខេត្តសៀមរាប គឺ​ភាគច្រើន​បាន​ទៅ​តំបន់​រមណីយដ្ឋាន​នានា ដូច​ជា​រមណីយដ្ឋាន​អង្គរ​, រមណីយដ្ឋាន​ភ្នំ​គូលែន​, រមណីយដ្ឋាន​បឹង​ទន្លេ​សាប និង​រមណីយដ្ឋាន​នានា​ជា​ច្រើន​ទៀត រួម​នឹង​តំបន់​ទេសចរណ៍​កម្សាន្ដ​នានា ក្នុង​ក្រុង​សៀម​រាប​ផង​ដែរ ដូច​ជា នៅ​តាម​សួនច្បារ​ព្រះរាជ​ដំណាក់ ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម​, តំបន់​ផាប់​ស្ទ្រី​ត​, ផ្សារ​រាត្រី និង​ផ្លូវ​៦០​ម៉ែត្រ​។

យ៉ាងនេះ​ក្តី​គេ​រំពឹង​ថា សន្ទុះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អាច​នឹង​មានការ​កើនឡើង​នា​ពេល​ខាង​មុខ ខណៈ​អាជ្ញាធរ​ខេត្តសៀមរាប បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​សម្រាប់​ភ្ញៀវ​មក​កម្សាន្ត​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ