ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ហៅ​ម្តាយ​ទៅ​ដេក​ផ្ទះ​មិន​ព្រមទៅ ​កម្ទេច​ទ្រព្យសម្បត្តិ​ម្តាយមីង​ខ្ទេច

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​ជនសង្ស័យ​ម្នាក់​​ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ខឹង​ម្តាយ​របស់​ខ្លួន​មក​ដេក​ផ្ទះ​ម្តាយមីង ហើយ​ហៅ​ម្តាយ​ទៅ​ដេក​ផ្ទះ​វិញ​ តែម្តាយ​មិន​ព្រមទៅ ​ស្រាប់តែ​ជនសង្ស័យ​​យក​កាំភ្លើង​ស្នប់ និង​ដាវ វាយ​កម្ទេច​ទ្រព្យសម្បត្តិ​ផ្ទះ​ម្តាយមីង​ខ្ទេចអស់​​។ ហេតុ​ការ​ណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​​វេលា​ម៉ោង​​៩​និង​​​៣០នាទី​យប់​ថ្ងៃ​ទី​២៥…

ខេត្ត​កណ្តាល ​៖ ​ជនសង្ស័យ​ម្នាក់​​ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ខឹង​ម្តាយ​របស់​ខ្លួន​មក​ដេក​ផ្ទះ​ម្តាយមីង ហើយ​ហៅ​ម្តាយ​ទៅ​ដេក​ផ្ទះ​វិញ​ តែម្តាយ​មិន​ព្រមទៅ ​ស្រាប់តែ​ជនសង្ស័យ​​យក​កាំភ្លើង​ស្នប់ និង​ដាវ វាយ​កម្ទេច​ទ្រព្យសម្បត្តិ​ផ្ទះ​ម្តាយមីង​ខ្ទេចអស់​​។

ហេតុ​ការ​ណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​​វេលា​ម៉ោង​​៩​និង​​​៣០នាទី​យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ ​នៅ​ចំណុច​ភូមិ​ព្រែក​តា​គង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ឈ្មោះ​ខាន់ សុធា ភេទ​ស្រី អាយុ​៤១​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ព្រែក​តា​គង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ធា​ម វុ​ទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។

តាម​ប្រភពពីនគរបាល​ស្រុក​ខ្សាច់កណ្តាល​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទីយប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ ស្ត្រី​ឈ្មោះ​ខាន់ សុខ​រី ត្រូវ​ជា​ម្តាយ​​របស់​ជនសង្ស័យ​បាន​មក​លេង​ផ្ទះ​ប្អូនស្រី​ឈ្មោះ​ខាន់ សុធា ហើយ​ជន​រង​គ្រោះ​បាន​ឃាត់​ឲ្យ​ឈ្មោះ​ខាន់ សុខ​រី នៅ​ដេក​សម្រាក​នៅផ្ទះ​ជាមួយ​ខ្លួន​មួយ​យប់ និង​អង្គុយ​មើល​ទូរទស្សន៍​លើ​ផ្ទះ​និយាយ​គ្នា​លេង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ដល់​វេលា​៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ជនសង្ស័យ​​បាន​ជិះ​កង់​មក​ពី​ផ្ទះ នៅ​ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ឆ្ពោះទៅ​ផ្ទះ​ម្តាយមីង​របស់​ខ្លួន​ឈ្មោះ​ខាន់ សុធា នៅ​ភូមិ​ព្រែក​តា​គង់ ឃុំ​ព្រែក​តា​មា​ក់ ​ដើម្បី​​ហៅ​ម្តាយ​ឲ្យ​ទៅ​ដេក​នៅផ្ទះ​វិញ តែ​​ស្ត្រីជា​ម្តាយ​មិន​ព្រមទៅ​ទេ ។ ពេល​នោះស្ត្រីរងគ្រោះ​​ឈ្មោះ​ខាន់ សុធា បាន​ជេរ​​ជនសង្ស័យ​ថា​ អា​ឆ្កែ ហើយក៏​មាន​ជម្លោះ​ពាក្យ​សំដី​ជាមួយ​គ្នា​​តែម្តង​។

តាម​ប្រភពដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​​ជនសង្ស័យ​បាន​យក​ដំបង​ឫ​​ស្សី​រុក​តាម​រនាប​ផ្ទះ​ត្រូវ​ចំ​ភ្លៅ​ស្តាំ​របស់​ស្ត្រីរងគ្រោះ​ឈ្មោះ​ខាន់ សុធា បណ្តាល​ឲ្យ​រង​របួស​ស្នាម​ជាំ​មួយ​កន្លែង បន្ទាប់​មក​ជនសង្ស័យ​បាន​ទៅ​ផ្ទះ​របស់​ខ្លួន​យក​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់​និង​ដាវ​មក​ផ្ទះ​របស់​ស្ត្រីរងគ្រោះ​ឈ្មោះ​ខាន់ សុធា វិញ នៅពេលជនសង្ស័យ​​មក​ដល់​បាន​បាញ់​ទៅ​លើ​អ្នក​នៅ​លើ​ផ្ទះ​នោះ​ តែ​មិន​ត្រូវ និង​យក​ដាវ​កាប់​បំផ្លិចបំផ្លាញ​ដើម​ស្វាយ​របស់​​ស្ត្រី​​រង​គ្រោះ​ខូចខាត​អស់​មួយ​ដើម ។

តាម​ប្រភពដដែលបានបន្ត​​ទៀត​ថា មិនតែប៉ុណ្ណោះ​ ជនសង្ស័យ​បាន​ស្រែក​ជេរ​មាត់​ឡូឡា ស្ទុះ​យក​ដុំឥដ្ឋ​ជា​ច្រើន​គប់​ទៅ​ត្រូវ​ជញ្ជាំង​ផ្ទះ​របស់​ស្ត្រីរងគ្រោះ​ឈ្មោះ​ខាន់ សុធា ធ្វើ​អំ​ពី​ស័ង្កសី បណ្តាល​ឲ្យ​ធ្លុះធ្លាយ​ខូចខាត និង​ទៅ​ត្រូវ​ជញ្ជាំង​ខាងក្នុង​ធ្លុះធ្លាយ​ដែរ បែកបាក់​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ទៀត​។ ភ្លាម​នោះ​​ស្ត្រី​​រង​គ្រោះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​តា​មា​ក់​ឲ្យ​ជួយ​អន្តរាគមន៍ និង​ដាក់​ពាក្យបណ្តឹង​ដែរ តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​។

លុះ​ដល់វេលាម៉ោង​​១០​​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ធា​ម វុ​ទ្ធី ដើម្បី​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ត​ចាត់ការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ