ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូយកលក់), ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងអាវុធខ្លី ០១ដើម ដែលបានប្រព្រឹត្តនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចស្ពានតានង សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធី សុគន្ធា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាសុីនត្រជាក់ រស់នៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្យាច់កណ្តាល ខេត្តកណ្តាល។
ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ ធី វុទ្ធា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល( អ្នកយកម៉ូតូទៅលក់ ឃាត់ខ្លួន)។
២-ឈ្មោះ ធឿន ដារិត ហៅខាវ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល( អ្នកខ្ចីម៉ូតូពីជនរងគ្រោះ បច្ចុប្បន្នកំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល)។
៣-ឈ្មោះ វុធ រីណូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល (អ្នកទទួលផលចោរកម្ម ឃាត់ខ្លួន បច្ចុប្បន្នជំនាញការិយាល័យប្រឆាំងគ្រឿង កសាងសំណុំរឿង)។
សមត្ថកិច្ចបានឲ្យដឹងថាទៀតថា នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចបឹងឈូក ស្ថិតនៅក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល កម្លាំងកងរាជអាវុធហត្ថក្រុងអរិយក្សត្រ កម្លាំងកងរាជអាវុធហត្ថស្រុកមុខកំពូល និងកម្លាំងកងរាជអាវុធហត្ថស្រុកល្វាឯម ដឹកនាំដោយលោកវ.ត្រី សឿ បញ្ញា ប្រធានមន្ទីរ ចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ វុធ រីណូ និងឈ្មោះ យ៉ាត សំណាង ហៅញើញ ហៅអូន ហៅដន ចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៍ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ1LB-9078, ក្រាម ស ថ្លាសង្ស័យជាសារធាតុញៀន ចំនួន០២កញ្ចប់ និងអាវុធខ្លី ០១ដើម គ្រាប់ចំនួន២០គ្រាប់ យកមកសាកសួរនៅអង្គភាព ធ្វើការស្រាវជ្រាវរកឃើញម្ចាស់កម្មសិទ្ធម៉ូតូ និងបានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ វុធ រីណូ ម៉ូតូ០១គ្រឿង ដែលសមត្ថកិច្ចចាប់យកនេះគឺខ្លួនទិញពីឈ្មោះ ធី វុទ្ធា ភេទប្រុស ក្នុងតំលៃ៤០០$ គ្មានឯកសារនោះទេ។
ក្រោយពីទទួលបានចម្លើយសារភាព ពីជនសង្សារឈ្មោះ វុធ រីណូ នៅវេលាម៉ោង៩:០០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថហត្ថខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងអរិយក្សត្រ និងកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ចុះទៅនាំខ្លួនជនសង្ស័យឈ្មោះ ធី វុទ្ធា ភេទប្រុស នៅចំណុចភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល យកមកសាកសួរនៅអង្គភាព។
ជនសង្ស័យឈ្មោះ ធី វុទ្ធា បានសារភាពថា ឈ្មោះ ធឿន ដារិត ហៅខាវ បានប្រើខ្លួនឲ្យយកម៉ូតូ០១ គ្រឿង ម៉ាកហុងដាឌ្រីម ពណ៍ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ1LB-9078 ទៅលក់ឲ្យឈ្មោះ វុធ រីណូ បានប្រាក់ ៦០០.០០០រៀល(ហុបសិបម៉ឺនរៀល) និងថ្នាំញៀន កន្លះជ្រុង សរុបជាទឹកប្រាក់ស្មើ ៤០០$ ក្រោយលក់ម៉ូតូរួចហើយ ខ្លួនបានយកថ្នាំញៀន និងប្រាក់ទៅឲ្យឈ្មោះ ធឿន ដារិត ហៅខាវ ហើយឈ្មោះ ធឿន ដារិត ហៅខាវ បានឲ្យថ្នាំងញៀន ០១កញ្ចប់ តំលៃទឹកប្រាក់១០០.០០០៛(ដប់ម៉ឺនរៀល) មកឲ្យខ្លួន បច្ចុប្បន្នឈ្មោះ ធឿន ដារិត ហៅខាវ កំពុងជាប់ពន្ធនាគារខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យ ជំនាញកងរាជអាវុធហត្ថក្រុងអរិយក្សត្រ កំពុងបន្តនីតិវិធី ៕


ចែករំលែកព័តមាននេះ