ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ការ​លេង​របស់ Martinelli ធ្វើ​ឱ្យ Ronaldinho នឹក​ដល់​វីរបុរស​ប្រេ​ស៊ី​ល​ម្នាក់

4 ឆ្នាំ មុន

វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldinho មើលឃើញ​ពី​ភាព​ស្រ​ដៀង​គ្នា​រវាង Gabriel Martinelli និង​អតីត​មិត្ត​រួម​ជាតិ Ronaldo នៅ​ពេល​កីឡាករ​វ័យក្មេង​របស់​កាំភ្លើង​ធំ Arsenal កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​។…

វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldinho មើលឃើញ​ពី​ភាព​ស្រ​ដៀង​គ្នា​រវាង Gabriel Martinelli និង​អតីត​មិត្ត​រួម​ជាតិ Ronaldo នៅ​ពេល​កីឡាករ​វ័យក្មេង​របស់​កាំភ្លើង​ធំ Arsenal កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​។

​កីឡាករ​ Martinelli ដែល​មាន​វ័យ​១៨​ឆ្នាំ​ កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​បច្ចុប្បន្ន​រូបគេ​បាន​ស៊ុត​បញ្ចូល​ទី ១០​គ្រាប់​ឱ្យ Arsenal នៅ​គ្រប់​កម្មវិធី​នា​រដូវ​កាល​នេះ​។ ជា​ហេតុ​ធ្វើ​វីរ​បុរស​បាល់ទាត់​ជម្រើស​ប្រេ​ស៊ី​ល Ronaldinho ប្រៀប​រូបគេ​ទៅ​នឹង Ronaldo​។

ថ្លែង​ទៅ​កាន់ Mirror បុរស​វ័យ៣៩​ឆ្នាំ​រូប​នេះ​បានឱ្យ​ដឹង​ថា «​យើង​ជា​ជនជាតិ​ប្រេ​ស៊ី​ល​គឺ​មាន​សេចក្តី​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​គេ (Martinelli) និង​អនាគត​របស់​គេ​។ គេ​បាន​រំលឹក​ខ្ញុំ​អំពី Ronaldo នៅ​រដូវ​កាល​ដំបូង​របស់​គេ​នៅ​អឺរ៉ុប ដែល​អាច​រកបាន៣០​គ្រាប់ ហើយ​ឥលូវ​នេះ​មនុស្ស​គ្រប់​គ្នា​កំពុង​គិតតែ​ថា តើ​ក្មេង​ប្រុស​ប្រេ​ស៊ី​ល​អាយុ​១៨​ឆ្នាំ​នេះ​ជា​នរណា?»​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ