ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាប​ជាបន្តបន្ទាប់​រហូត​ដល់​ទៅ​១១​នាក់​

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់​ស្ពឺ ៖ ​ជនសង្ស័យ​មួយក្រុម​​ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​តាម​ផ្លូវ​នានា​ត្រូវ​បាន​មន្ត្រី​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់​​រហូត​ដល់​ទៅ​ចំនួន​១១នាក់ ​បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​មួយ​​គ្រឿងពីបុរសម្នាក់​​កាលពី​​វេលាម៉ោង​៥​និង​​៣០នាទី​ថ្ងៃ​ទី​២៣ ខែមករា​ ឆ្នាំ​២០២០ នៅ​​ចំណុច​ផ្លូវលំ​ ស្ថិត​​ក្នុង​ភូមិ​ក្បាល​អូរ​ ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧ​ដុ​ង្គ​…

ខេត្ត​កំពង់​ស្ពឺ ៖ ​ជនសង្ស័យ​មួយក្រុម​​ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​តាម​ផ្លូវ​នានា​ត្រូវ​បាន​មន្ត្រី​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់​​រហូត​ដល់​ទៅ​ចំនួន​១១នាក់ ​បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​មួយ​​គ្រឿងពីបុរសម្នាក់​​កាលពី​​វេលាម៉ោង​៥​និង​​៣០នាទី​ថ្ងៃ​ទី​២៣ ខែមករា​ ឆ្នាំ​២០២០ នៅ​​ចំណុច​ផ្លូវលំ​ ស្ថិត​​ក្នុង​ភូមិ​ក្បាល​អូរ​ ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧ​ដុ​ង្គ​ ខេត្តកំពង់ស្ពឺ​ ។

បន្ទាប់​ពី​មាន​សកម្មភាព​ប្លន់​​ខាងលើ​បានកើតឡើង សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ និង​​ទទួល​បាន​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ផង​នោះ ​បានរកឃើញ​​មុខសញ្ញា​ប្លន់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មាន​គ្នា៤នាក់​​ធ្វើសកម្មភាព​​ស្ទាក់​ប្លន់​ពី​ម៉ូតូ​​មួយគ្រឿង​ពី​​ជនរងគ្រោះ​ឈ្មោះ​លុយ ​លី​ ភេទ​ប្រុស​ អាយុ​៥០ឆ្នាំ​ រស់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​សម​ត្ថ​កិច្ច​​បានអោយ​ដឹង​ថា ក្រោម​ការ​ចង្អុលបង្ហាញ​របស់​​លោក​​វុ​ី​ សំណាង ​អភិបាលខេត្ត​កំពង់ស្ពឺ​ស្នងការ​នគរបាល​ខេត្ត​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ស្រុក​ឧដុង្គ​និង​ខេត្តកំពង់ឆ្នាំង​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ប្លន់​ទាំងនេះ​បានជា​បន្តបន្ទាប់​។

ជនល្មើស​​ដែលសមត្ថកិច្ច​បង្ក្រាប​ថៃ្ង​ដំបូង​​ចំនួន​៥​នាក់ ​រួម​មាន ១-​ឈ្មោះ​ស៊ុន សុ​វ​ណ្ណា​រ៉ា ហៅ​ឃី​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ​ខេត្ត​កំពង់ឆ្នាំង​ ២-​ឈ្មោះ សេង សុ​ភក្តិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ខ្យា​ង ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់ឆ្នាំង ៣-​ឈ្មោះ សុង វ៉ា​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​គ​ន្ថំ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ​ខេត្ត​កំពង់ស្ពឺ ៤-​ឈ្មោះ សុខ សំ​ជុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង និង​៥-​ឈ្មោះ ម៉ា​ន់ ហៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ច​ដកហូត​រួម​មាន ​ម៉ូតូ​ចំនួន​៤​គ្រឿង (ក្នុងនោះ ម៉ូតូ​​ពីរ​គ្រឿង​ម៉ាកហុងដា ធុន​សេ​១២៥​ ស៊េរី​​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ, ម៉ូតូ​​មួយគ្រឿង​ម៉ាកហ្សូ៊មមើអិច​ ពណ៌​លឿង និង​ម៉ូតូ​​មួយគ្រឿង​ម៉ាក​និ​ច ពណ៌​ស), ដាវ​១​ដើម, ទូរស័ព្ទ​ដៃ​៣​គ្រឿង​និង​ម្សៅ​ក្រាម​សង្ស័យ​ជា​​គ្រឿងញៀន​​ចំនួន​៣​កញ្ចប់ ។​︎​។

​ជនល្មើស​​ដែលសមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ថៃ្ង​បន្ទាប់​ចំ​នួន​៦​នាក់ រួម​មាន ១-​ឈ្មោះ ម៉ាត់ គ្រី​ម ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទួល ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ២-​ឈ្មោះ វ៉ា​ត វ៉ូ ហៅ​ធុង​ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​ខ្មែរ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ​ខេត្ត​កំពង់ឆ្នាំង ៣-​ឈ្មោះ អុីម ផ​ល្លី ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់ឆ្នាំង ៤-​ឈ្មោះ​ម៉ាច ភ័​ក្ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ​ខេត្ត​កំពង់ឆ្នាំង ៥-​ឈ្មោះ ម៉ាំ រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ខ្មែរ​ថ្មី ឃុំ​ត្បែងខ្ពស់​ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់ឆ្នាំង ​និង​៦-​ឈ្មោះ ថា ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់​នៅ​ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច (​ឃាត់​ក្នុង​រង្វង់​កិច្ច​ប្រតិបត្តិការ​) ។

ចំណែក​វត្ថុតាង​ដែលសមត្ថកិច្ច​ដកហូត​បាន​រួម​មាន ម៉ូតូ​​ចំនួន​២​គ្រឿង ក្នុងនោះម៉ូតូ​​​មួយគ្រឿងម៉ា​កនិច ពណ៌​ខ្មៅ ​និង​ម៉ូតូ​​មួយគ្រឿង​ទៀតម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ត្រូវជនសង្ស័យ​៤នាក់ធ្វើសកម្មភាព​ប្លន់​កាលពី​ថៃ្ងទី​២៣ មករា ឆ្នាំ​២០២០​ (ជនសង្ស័យទាំង៤នាក់​រួមមាន​ឈ្មោះ វ៉ា​ត វ៉ូ, ឈ្មោះ​អុីម ផ​ល្លី​, ឈ្មោះ​​ម៉ាច ភក្ត្រា​ និង​​ឈ្មោះ​ម៉ាំ រស្មី) ។ ជនសង្ស័យ​ទាំង​៤​នាក់​​នេះ​ធ្វេ​ី​សកម្មភាព​ប្លន់​ជន​រង​គ្រោះ​ដោយ​ស្ទាក់​វាយ​តែ​ម្ដង ​។

តាម​ប្រភព​​ព័ត៌មាន​បាន​បន្ត​ថា​ ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​​មាន​ចំនួន​១១នាក់​ ក្នុង​នោះ​មាន​ទាំង​មេខ្លោង​ម្នាក់​ និង​អ្នកសមគំនិត​ ​ហើយ​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​​ចំនួន​៦គ្រឿង និង​មាន​​​ម្ចាស់​ម៉ូតូ​​ជា​ជន​រង​គ្រោះ​ចំនួន​៣នាក់​មក​ដាក់​ពាក្យ​ប​ណ្តឹងផងដែរ ។​

បច្ចុប្បន្ន​ ​ជនសង្ស័យ​ទាំង​១១នាក់​ខាងលើនេះ​ត្រូវ​បាន​សមត្ថកិច្ច​​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​​ដើម្បី​ចាត់ការ​តាម​នីតិវិធី​​ ។​

សូម​រំលឹក​ថា​ យុទ្ធនាការ​បង្ក្រាប​ក្រុម​ជន​សង្ស័យ​ខាងលើ​​ដែល​តែងតែ​​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​ក្រុង​ស្រុក​កន្លង​មក​គឺជា​យុទ្ធនាការ​លើក​ទី២ហើយ ​បន្ទាប់​ពី​យុទ្ធនាការ​លើក​ទី​១ ធ្វើ​ឡើង​កាលពី​អំឡុង​ចុងឆ្នាំ​២០១៩ ហើយយុទ្ធនាការចុះបង្ក្រាប​​ទាំង២លើកនេះ ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​សាទរ​យ៉ាង​ខ្លាំង​ ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​ទៅ​លើ​ក្រុម​​ជនសង្ស័យដែល​តែងតែ​ស្ទាក់​វាយ​ប្លន់​ម៉ូតូ​​ពី​ប្រជាពលរដ្ឋ​តាម​ផ្លូវលំ​ និង​ផ្លូវជាតិ​មួយ​ចំនួន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់ស្ពឺ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ