ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ប្រាក់​ដែរ​ ប៉ុន្តែ​សង់់​រំលោ.ភ​លើ​ផ្លូវ បញ្ជា​ឱ្យ​វ៉ៃ​ចោល​អា​លើស

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សំណង់​សណ្ឋាគារ​ដ៏​ធំមួយ​របស់​លោក សែ សា​មុត អតីត​ប្រធាន​មន្ទីររៀបចំ​ដែនដី នគ​រូបនីយកម្ម សំណង់ និង​សុ​រិយោ​ដី​ខេត្ត បាន​សាងសង់​រំលោភ​លើ​ចំណី​ផ្លូវសាធារណៈ…

ខេត្តសៀមរាប ៖ សំណង់​សណ្ឋាគារ​ដ៏​ធំមួយ​របស់​លោក សែ សា​មុត អតីត​ប្រធាន​មន្ទីររៀបចំ​ដែនដី នគ​រូបនីយកម្ម សំណង់ និង​សុ​រិយោ​ដី​ខេត្ត បាន​សាងសង់​រំលោភ​លើ​ចំណី​ផ្លូវសាធារណៈ ហើយ​ត្រូវ​បាន​រដ្ឋ​បាល​ក្រុង​សៀមរាប និង​ខេត្ត​ចុះ​ទៅ​ផ្អាក និង​កំណត់​ឲ្យ​រុះរើ​មួយ​ផ្នែកចេញ​ជា​បន្ទាន់​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មករា​តទៅ ។ សណ្ឋាគារ​ខាងលើ​នេះ​មានឈ្មោះ «​ជាតិ​ថា​តាអង្គរ​» ប៉ុន្តែ​ក្នុង​កំណត់ហេតុ​របស់​សមត្ថកិច្ច​គឺ​ឈ្មោះ គង់ ប៊ុ​ន​ហេង ភេទ​ប្រុស ជា​តំណាង​ឲ្យ​ម្ចាស់​សំណង់​សណ្ឋាគារ​នោះ ។ ក្នុង​ពេលធ្វើការ​វាស់វែង​និង​កំណត់​តាម​ប្លង់​ជំនាញ​បាន​បង្ហាញ​ថា សណ្ឋាគារ​ខាងលើ​នេះ បាន​សាងសង់​ចូល​មក​លើផ្លូវ​ចំនួន​២​ម៉ែត្រ ។

ករណី​នេះ​ត្រូវ​បាន​រដ្ឋបាល​ក្រុង​និង​ខេត្ត កំណត់​ឲ្យ​រុះរើ​ដោយ​គ្មាន​លក្ខខណ្ឌចាប់ពី​ថ្ងៃ​ទី​២៣ ខែមករា​តទៅ ។ ក្នុង​ករណី​ម្ចាស់មិន​អនុវត្ត​ការ​រុះរើ​តាម​លក្ខខណ្ឌ អាជ្ញាធរ​នឹង​ចាត់វិធានការ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​អ្វី​ទាំងអស់ ។ ក្នុង​ការ​ចុះ​រុះរើ​នោះ​ដែរ លោក អ៊ុ​ង សុ​ភ័​ណ នាយក​ទីចាត់ការ​អន្តរ​វិស័យ​រដ្ឋ​បាល​ខេត្ត ដែល​ដឹកនាំ​កម្លាំង​ចុះ​ទៅ​អនុវត្ត សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ។ ប៉ុន្តែ​លោក​បាន​បន្លុយ​ពាក្យ​មួយ​ឃ្លា​ថា ផ្នែកខាងជើង​សណ្ឋាគារ​នេះ​បាន​សាងសង់​មក​លើ​ផ្លូវខាង​មុខ​២​ម៉ែត្រ ឯខាង​ក្រោយ​១,៨៥​ម៉ែត្រ​។ ក្រៅពី​នោះ ផ្នែក​ខាង​មុខ​ខាងកើត​នៃ​សណ្ឋាគារ ក៏​សង់​ចូល​ចំណី​ផ្លូវ​ដែរ ប៉ុន្តែ​ក្រោយ​ពេល​អាជ្ញាធរ​កសាង​និង​ពង្រីក​ផ្លូវ នឹង​អនុវត្ត​តាម​ភាព​ជាក់ស្តែង ។

ក្នុង​ពេល​កម្លាំង​ចម្រុះ​ចុះ​អនុវត្ត​ដោយ​ប្រើ (GPS)​វាស់​ស្ទង់ ពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន ខាងក្រោយ​សណ្ឋាគារ​ខាងលើ បាន​បង្ហាញ​ក្តី​រំភើប បន្ទាប់​ពី​បាន​រស់នៅ​ជាមួយ​ភាព​ចង្អៀត​មាន​តែ​ផ្លូវ​ម៉ូតូ​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ ។ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​៨​ទៅ​៩​គ្រួសារ បាននិយាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា​ថា កាលពីជាង​១០​ឆ្នាំ​មុន អាជ្ញាធរ​តម្រូវ​ឲ្យ​ពួក​គាត់​បង្ខិត​ព្រំ ហើយ​ទុក​ផ្លូវ​៦​ម៉ែត្រ ។

លុះ​ពួក​គាត់​បង្ខិត​តាម​ការកំណត់​របស់​រដ្ឋ​ហើយ បែរជា​ម្ចាស់​សណ្ឋាគារ​ដែល​ជា​អតីត​ប្រធាន​មន្ទីរ​សុរិ​យោ​ដី​ខេត្ត លោក សែ សា​មុត បាន​សាងសង់​លើ​ចំណី​ផ្លូវ​អស់​មួយ​ផ្នែកធំ ធ្វើ​ឲ្យ​ផ្លូវ​សម្រាប់​ចេញចូល​ផ្ទះ​ពួក​គាត់​នៅ​សល់ត្រឹម​ទទឹង​មួយ​ម៉ែត្រ ទោះ​ពួក​គាត់​ប្តឹង​សុំ​ជួយ​អន្ត រាគ​មន៍​យ៉ាងណា​ក៏​គ្មាន​ដំណោះស្រាយ ហើយ​រឿងនេះ​ត្រូវ​អូស​បន្លាយ​រហូត​ជាង​១០​ឆ្នាំ ។ ពលរដ្ឋ​ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ​ដដែល បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ត្រឹម​ធ្វើ​បង្គន់​ឬ​ធ្វើ​ជណ្តើរ​ផ្ទះ ក៏​ត្រូវ​ជញ្ជូន​ខ្សាច់​និង​ឥដ្ឋ​ដោយ​បង្គី​ដែរ ព្រោះ​ផ្លូវ​មាន​ទទឹង​តែ​មួយ​ម៉ែត្រ ។

បើ​តាម​តំណាង​ក្រុម​ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ​ទាំងនោះ​អះអាង​ថា តាម​ពិត​ម្ចាស់​ស​ណ្ឋាគារ​ខាងលើ​ឈ្មោះ សែ សា​មុត ពី​មុន​គាត់​ជា​ប្រធានមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុ​រិ
យោ​​ដី​​ខេត្តសៀមរាប ។ អុ​ី​ចឹ​ង​ហើយ ទើប​បានជា​ថ្នាក់ដឹកនាំ​ខេត្ត​ពិបាក​ក្នុង​ការ​អន្តរាគមន៍​រឿង​បើកផ្លូវ​បែប​នេះ ។

យោង​តាម​លក្ខខណ្ឌ​ដែល​រដ្ឋបាល​ក្រុង ​និងខេត្ត​តម្រូវ​ឱ្យ​រុះរើ គេ​រំពឹង​ថា​ម្ចាស់​សំណង់​ស​ណ្ឋាគារ​ខាងលើ​
នឹង​សហការ ហើយ​ពលរដ្ឋ​៨​ទៅ​៩​គ្រួសារ​ដែល​រស់នៅ​ស្ទើរ​គ្មាន​ច្រកចេញ​ជាង​១០​ឆ្នាំ​មកនេះ នឹង​មាន​ផ្លូវ​ចេញចូល​ដូច​ពលរដ្ឋ​ទូទៅ ក្នុង​ក្រុង​សៀមរាប​ដែរ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។ សូម​បញ្ជាក់​ថា សំណង់​សណ្ឋាគារ​ដែល​ត្រូវ​បាន​ក្រុម​មន្ត្រី​ចុះ​ទៅ​កំណត់​ឲ្យ​រុះរើ​នោះ ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ក្បែរ​ផ្សារ​ផល្លា​រាត្រី​អង្គរ ។

មហាជន​បាន​លើក​ឡើង​ថា សំណង់​មួយ​ចំនួនដូច​ជា សណ្ឋាគារ ផ្ទះសំណាក់ និង​ភូមិ​គ្រឹះ​ផ្សេង​ៗនៅ​ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​សាងសង់​ឡើងដោយ​ខុសច្បាប់​និង​រំលោភ​លើ​ចំណី​ផ្លូវ​សា​ធារណៈ​និង​លើ​លូ​ជាដើម ។ ករណី​នេះ​គេ​សង្ឃឹមថា អាជ្ញា​ធរ​ខេត្ត​និង​ក្រុង នឹង​មាន​វិធានការ​ជា​បន្ត បន្ទាប់​ជា​មិន​ខាន ៕ ​

អត្ថបទសរសេរ ដោយ