ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​ក្នុង​កា​ស៊ី​ណូ​ដោយមិនដឹងមូលហេតុ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​ ៖ ​តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​កាលពី​​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០​នេះ មាន​ករណី​​ផ្ទុះអាវុធ​នៅ​ក្នុង​កា​ស៊ី​ណូ​យ៉ា​ដូ​លី ស្ថិត​ក្នុង​ភូមិ៤ សង្កាត់៤ ​ក្រុងព្រះសីហនុ…

​ខេត្ត​ព្រះសីហនុ​ ៖ ​តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​កាលពី​​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០​នេះ មាន​ករណី​​ផ្ទុះអាវុធ​នៅ​ក្នុង​កា​ស៊ី​ណូ​យ៉ា​ដូ​លី ស្ថិត​ក្នុង​ភូមិ៤ សង្កាត់៤ ​ក្រុងព្រះសីហនុ ដែល​បង្ក​ឡើង​ដោយ​​បុរសជាជនជាតិ​ចិន​ម្នាក់​ ​​បណ្តាល​ឱ្យ​​បុរសម្នាក់​រង​របួស​ដោយសារត្រូវ​​ខ្មាន់កាំភ្លើង​វាយ ​។ ពាក់ព័ន្ធនឹងករណីនេះ​​គេមិន​ទាន់​ដឹងថាផ្តើមចេញពីមូលហេតុអ្វី​នៅឡើយ​ទេ​។

សេចក្ដីរាយការណ៍​បាន​បន្ត​​ថា ​បន្ទាប់ពី​កើតហេតុ ជន​បង្ក​ដែល​ជា​ជនជាតិ​ចិនមិនស្គាល់​អត្ត​សញ្ញាណនោះទេ ​ត្រូវ​បាន​​កម្លាំង​អន្ដរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ និង​ដកហូត​បាន​អាវុធ​ខ្លី​មួយ​ដើម​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បានសមត្ថកិច្ច​​បញ្ជូន​ទៅ​សួរនាំ​បន្ដ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ