អុជ​ធូប​ទុក​ចោល អណ្តាតភ្លើង​លេប​ត្របាក់​អស់​៣០%


ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​ប្រមាណ​៣០% ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ ប៉ុន្តែ​សំណាងល្អ កុំ​តែ​បាន​ពលរដ្ឋ​នៅ​ជុំវិញ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​ពន្លត់​ទាន់ កុំ​អី​ឆេះ​គ្មាន​សល់​ទៅ​ហើយ បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​ពេញ​ភូមិ​កាលពី​ម៉ោង​ប្រហែល​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ ២០២០​នេះ ស្ថិត​នៅ​ភូមិ​បឹង សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង​នគរបាល​ទទួល​ការិយាល័យ​នគរបាល បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ មក​រា​នេះ​ថា កាលពី​ម៉ោង​ប្រហែល​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៥ មក​រា​នេះ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​មួយ​ខ្នង​បាន​កើតឡើង​នៅ​ភូមិ​បឹង សង្កាត់​ជ្រាវ ដែល​ផ្ទះ​នេះ​សង់​អំពី​ថ្ម​ក្រោម​ឈើ​លើ ជា​ប្រភេទ​ពីរ​ខ្នង មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ដំបូល​ប្រក់​ក្បឿង ជា​របស់​ម្ចាស់ផ្ទះ​ឈ្មោះ កង ថា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ សាយ យ៉េ​ត អាយុ​៤៣​ឆ្នាំ មុខរបរ​នៅផ្ទះ ។

ប្រភព​ដដែល​បន្ត​ថា ករណី​ឆេះ​ផ្ទះ​ខាងលើ​នេះ មិន​បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​នោះ​ទេ គឺ​ឆេះ​ប្រហែល​៣០%​ប៉ុណ្ណោះ ដោយ​គ្រាន់តែ​ឆេះ​រៀន​កុងម៉ា​ធ្វើ​ពី​ឈើ​ចំនួន​១ និង​ទូ​ដាក់​ខោអាវ​១ ធ្វើ​ពី​កញ្ចក់ និង​ឈើ​កុង​ផ្លា​កកេរ​, ប្រាក់​ដុល្លារ និង​ប្រាក់​ខ្មែរ​មួយ​ចំនួន​, ឯកសារ​ប្លង់​ដី​មួយ​ចំនួន​ដែល​ទុក​នៅ​ក្នុង​ទូ​ខោអាវ និង​សម្ភារ​មួយ​ចំនួន​ទៀត​ដែល​មាននៅ​លើ​ផ្ទះ និង​ពុំ​បណ្តាល​ឱ្យ​រង​របួស ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ព្រោះ​ខណៈ​ពេល​កំពុង​តែ​ឆេះ​នោះ ត្រូវ​បាន​អ្នក​ជិតខាង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​ទាន់ ទើប​មិន​ធ្វើ​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ឬ​រាល​ដាល​ដល់​កន្លែង​ផ្សេង​ទៀត​ឡើយ​។

លោក​បាន​បន្ត​ថា ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​អគ្គិភ័យ​ឆេះ​នេះ គឺ​បណ្ដាល​មក​ពី​អុជ​ធូប ទាន​សែន​​កុងម៉ា ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​ពុំ​បាន​នៅផ្ទះ​របស់​ខ្លួន​ឡើយ​។

លោក​បាន​បន្ថែម​ទៀត​ថា ក្នុង​ករណី​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ប្រជា​ការពារ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចេញ​អន្តរាគមន៍​ជួយ​ទាន់ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​៣​គ្រឿង ទើប​គ្រប់គ្រង​ស្ថានភាព​អគ្គិភ័យ​ខាង​លើ​​នេះ​បាន​ទាំងស្រុង​វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ