ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Spurs កំពុង​បើក​ការ​ចរចា​ក្នុង​ការ​នាំ​យក Gareth Bale ត្រឡប់​មក​វិញ

4 ឆ្នាំ មុន

Tottenham Hotspur បាន​បើក​ការ​ចរចា​ដើម្បី​ចុះហត្ថលេខា​នាំ​យក​អតីត​កី​ឡករ​ខ្លួន Gareth Bale ពី​ក្លិប​អធិរាជ​ស Real Madrid នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​នេះ ។…

Tottenham Hotspur បាន​បើក​ការ​ចរចា​ដើម្បី​ចុះហត្ថលេខា​នាំ​យក​អតីត​កី​ឡករ​ខ្លួន Gareth Bale ពី​ក្លិប​អធិរាជ​ស Real Madrid នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​នេះ ។

បើ​យោង​តាម​ប្រភព​ពី Goal.com បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម​មាន់​ខ្នាយ​មាស​លោក Jose Mourinho ពិតជា​ចង់​បន្ត​ពង្រឹង​ក្រុម​របស់​លោក​មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ត្រូវ​បាន​បញ្ចប់ ស្រប​ពេល​ដែល​ចាប់តាំងពី​លោក​មក​កាន់កាប់​ក្រុម​នេះ នៅ​មិន​ទាន់​បង្ហាញ​ទម្រង់​លេង​ល្អ​នៅឡើយ​ទេ ខណៈ​ដែល​ក្លឹ​ប​បាន​ធ្វើ​បានឱ្យ Bale ក្លាយជា​គោលដៅ​កំពូល​របស់​ពួក​គេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​រួច​ហើយ​អំពី​ការ​ផ្លាស់​ប្តូរ​ជា​អចិន្ត្រៃយ៍ ប៉ុន្តែ​ប្រាក់​ឈ្នួល៦៥០,០០០​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​របស់​កីឡាករ​អន្តរជាតិ​វែ​ល នឹង​ក្លាយជា​បញ្ហា​សម្រាប់​ក្លឹ​ប​ក្នុង Premier League មួយ​នេះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ