ដោយបានលេងឱ្យក្លិបធំៗ នៅលើពិភពលោកក្នុងលីកធំៗមួយចំនួននៅលើពិភពលោកនោះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Inter Milan កីឡាករ Romelu Lukaku បានបង្ហើបប្រាប់ថា តើគ្រូបង្វឹកណាដែលគាត់ពេញចិត្តជាងគេក្នុងអាជីពរបស់គាត់។…
ដោយបានលេងឱ្យក្លិបធំៗ នៅលើពិភពលោកក្នុងលីកធំៗមួយចំនួននៅលើពិភពលោកនោះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Inter Milan កីឡាករ Romelu Lukaku បានបង្ហើបប្រាប់ថា តើគ្រូបង្វឹកណាដែលគាត់ពេញចិត្តជាងគេក្នុងអាជីពរបស់គាត់។
កីឡាករអន្តរជាតិប៊ែលហ្សិកដែលមានទម្រង់លេងយ៉ាងល្អតាំងពីបានចូលរួមជាមួយក្រុម Inter កាលពីដើមរដូវកាលនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sky Sports នៅពេលដែលគាត់ត្រូវបានគេសួរថា តើគ្រូបង្វឹកណាម្នាក់ដែលបានជួយគាត់ច្រើនជាងគេ។
Lukaku បានឆ្លើយតបថា ៖ «ខ្ញុំគិតថា (អ្នកគ្រប់គ្រងបែលហ្ស៊ិក) Roberto Martinez (អតីតគ្រូបង្វឹក Everton) Ronald Koeman និងឥឡូវនេះ Antonio Conte។ ខ្ញុំគិតថាលោក Jose Mourinho ប្រសិនបើគាត់នឹងមានកីឡាករ ដែលគាត់ចង់បាន (នៅ Manchester United)។ Steve Clarke (អតីតនៅក្លិប West Bromwich Albion) គឺជាការលើកឡើងដ៏ធំចំពោះគាត់ ពីព្រោះគាត់បានផ្តល់ឱ្យខ្ញុំនូវឱកាសលេងនៅ Premier League ដែលកាលនោះទើបតែមានអាយុ១៩ឆ្នាំ»។
ចែករំលែកព័តមាននេះ