ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ថា Messi ត្រូវ​បាន​គេ​ថ្នម​នៅ​ពេល​ហ្វឹកហាត់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា មានការ​បង្ហើប​ឱ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប Barcelona ទាំងអស់​ត្រូវ​បន្ធូរ​ជើងពេល​ហ្វឹកហាត់​ជាមួយនឹង​ជើង​ខ្លាំង Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា មានការ​បង្ហើប​ឱ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប Barcelona ទាំងអស់​ត្រូវ​បន្ធូរ​ជើងពេល​ហ្វឹកហាត់​ជាមួយនឹង​ជើង​ខ្លាំង Lionel Messi ព្រោះតែ​ការពារ​មិន​ឱ្យ Messi មាន​របួស​។

Messi នា​ពេល​កន្លង​មកនេះ តែងតែ​ជា​កីឡាករ​រក​គ្រាប់​បាល់​ជូន​ក្លិប​អ្នកមាន​បុណ្យ Barcelona ដោយសារ​តែ​កីឡាករ​ផ្សេង​ៗ​ទៀត រក​ផ្លូវ​បិទ​គេ​មិន​បាន​។ កីឡាករ Jean-Clair Todibo ដែល​ថ្មី​ៗ​នេះ​បាន​ចូលរួម​ជាមួយ​ក្លិប Schalke ក្នុង​លក្ខណៈ​ខ្ចី​ជើង បាន​បង្ហើប​ថា គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​ឱ្យ Messi ដែល​ជា​អ្នក​ពូកែ​រក​គ្រាប់​បាល់ រង​របួស​នៅ​ពេល​ហ្វឹកហាត់​ឡើយ​។

Todibo បាន​ប្រាប់​សារព័ត៌មាន​អា​ល្លឺ​ម៉​ង់ Bild ថា​៖ «​យើង​ទាំងអស់​គ្នា​ដឹង​ថា​គាត់​មិន​អាច​រង​របួស​បាន​ទេ​។ ខ្ញុំ​រៀន​បាន​ច្រើន​ពី Messi ហើយ​ខ្ញុំ​ក៏​ដណ្តើម​បាល់​ពី​គាត់​ក្នុង​ការ​ហ្វឹកហាត់​ពីរ​បី​ដង​ដែរ​។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ដណ្តើម​ឱ្យ​ស្រួល ព្រោះ​គ្មាន​នរណា​ម្នាក់​ចង់ឱ្យ​គាត់​របួស​ឡើយ​»។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ៖ «ខ្ញុំ​ចង់​លេង ហើយ​ខ្ញុំ​នឹង​ផ្តល់​អ្វី​ៗ​គ្រប់យ៉ាង​តាមតែ​អាច​ធ្វើ​បាន​។ ខ្ញុំ​បាន​ចូល​ចំណោម​គេ​ចុះ​បាន​ល្អ​ណាស់ ដោយសារ​តែ​ការ​ជួយ​សម្រួល​ពី​គ្រូបង្វឹក និង​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​​»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​គាត់​មិន​មាន​ពេលវេលា​លេង​នៅ Camp Nou ពេល​នេះ​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ កំពុង​ព្យាយាម​បង្កើត​កេ​រិ៍្ត​ឈ្មោះ​ខ្លួនឯង​នៅ​ក្នុង​ក្របខ័ណ្ឌ Bundesliga ជាមួយ Schalke ក្នុង​លក្ខណៈ​ខ្ចី​ជើង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ