ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​កូ​រ៉ូ​ណាថ្មីដ៏សាហា.វ​ឆ្លង​រាលដាល​ខ្លាំ​ង ចិន​ប្រកាស​អាសន្ន​

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទីក្រុង​ចិន ​កាន់តែ​ច្រើន​កាលពី​ថ្ងៃ​ទី​២៤​មក​រា បាន​រឹ​ត​ត្បិត​ការ​ធ្វើ​ដំណើរ​ចេញចូល ខណៈ​វីរុស​កូ​រ៉ូ​ណា​ថ្មី​កាន់តែ​ឆ្លង​រាលដាល​ខ្លាំង ដោយ​តុល្យការ​ថ្មី​កាន់តែ​កើន ក្រោយ​ពី​អង្គការ​សុខ​ភាព​ពិភពលោក ​WHO​ បដិសេធ​មិន​ទាន់​ចេញ​ការ​ប្រកាស​អាសន្ន​ជា​អន្តរជាតិ​។…

ប្រទេស​ចិន ៖ ទីក្រុង​ចិន ​កាន់តែ​ច្រើន​កាលពី​ថ្ងៃ​ទី​២៤​មក​រា បាន​រឹ​ត​ត្បិត​ការ​ធ្វើ​ដំណើរ​ចេញចូល ខណៈ​វីរុស​កូ​រ៉ូ​ណា​ថ្មី​កាន់តែ​ឆ្លង​រាលដាល​ខ្លាំង ដោយ​តុល្យការ​ថ្មី​កាន់តែ​កើន ក្រោយ​ពី​អង្គការ​សុខ​ភាព​ពិភពលោក ​WHO​ បដិសេធ​មិន​ទាន់​ចេញ​ការ​ប្រកាស​អាសន្ន​ជា​អន្តរជាតិ​។

មនុស្ស​២6​នាក់​ហើយ​បានបាត់​បង់​ជីវិត​ ​ក្នុង​ចំណោម​មនុស្ស​សរុប​៨៣០​នាក់​ដែល​ឆ្លង​វីរុស​​នេះ។ ក្នុង​ចំណោម​អ្នក​បាត់​បង់​ជីវិត មាន​តែ​២​នាក់​ជា​អ្នក​នៅ​ក្រៅ​ក្រុង​វូ​ហាន​។ តុល្យការ​មុន​នេះ​ប្រកាស​នា​ថ្ងៃ​ទី​២៣​​ មក​រា ដោយ​គណៈកម្មាធិការ​ជាតិ​ខាង​សុខភាព រៀបរាប់​ពី​មនុស្ស​​បាត់​បង់​ជីវិត​​១៨​នាក់ និង​មនុស្ស​ជាង​៦០០​នាក់​បាន​ឆ្លង ភាគច្រើន​ក្នុង​ខេត្ត​ហ៊ូ​បី ​ដែល​មាន​ក្រុង​វូ​ហាន​ជាទី​ប្រជុំជន​។

យោង​តាម​គណៈកម្មាធិការ​នោះ​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​៨៣០​នាក់​ដែល​ឆ្លង ៣៧៧​នាក់​កំពុង​​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ចំណែក​អ្នកជំងឺ​៣៤​នាក់​បានជា​សះស្បើយ ​និង​អាច​ចាក​ចេញពី​មន្ទីរពេទ្យ​។ រីឯ​មនុស្ស​ជាង​១០០០​នាក់​ដែល​សង្ស័យ​កំពុង​ធ្វើ្វ​​ការ​ពិនិត្យ​។

ប្រឈម​មុខ​នឹង​វិបត្តិ​នេះ ចិន​កាលពី​ថ្ងៃ​ទី​២៣ ខែ​មក​រា ​បាន​សម្រេច​ហាមឃាត់​រាល់​រថភ្លើង ​និង​យន្តហោះ​ចាក​ចេញពី​ក្រុង​វូ​ហាន​ និង​រាំង​ខ្ទប់​ផ្លូវថ្នល់​នានា​។ ទោះបី​បណ្ដា​រថយន្ត​បឹ​ស ​និង​នាវា​ដែល​ធ្វើ​ដំណើរ​កាត់​តាម​ទន្លេ​យ៉ង់​សេ​ជា​ទន្លេ​ដ៏​វែង​កាត់​ក្រុង​វូ​ហាន ក៏​ទទួល​បទបញ្ជា​ឲ្យ​ឈប់​ចេញ​ចូល​ទីក្រុង​នេះ​ដែរ​។ ២​ថ្ងៃ​ជាប់​ៗ​គ្នា​បណ្ដា​វិ​ថី​ក្នុង​ក្រុង​វូ​ហាន​ក្លាយជា​ស្ងាត់ជ្រងំ បណ្ដា​ហាង​ទំនិញ​ត្រូវ​បិទទ្វារ រួច​ចរាចរណ៍​ចុះ​ថយ​ខ្លាំង​។​ សរុប​មនុស្ស​ប្រមាណ​ជា​២៦​លាន​នាក់ ទាក់ទិន​នឹង​វិធានការ​ទាំងនេះ​នៅ​ខេត្ត​ហ៊ូ​បី ជា​ខេត្ត​មាន​ប្រជាជន​ជិត​៦០​លាន​នាក់​។

បន្ទាប់​ពី​ក្រុង​វូ​ហាន​ដែល​បិទ​ការ​ចេញចូល​ក្រុង​ច្រើន​ទៀត​របស់​ចិន ក៏​ជួប​វាសនា​ដូច​គ្នា​នោះ​ដែរ ក្នុង​គោលបំណង​រាំង​ខ្ទប់​ការ​ឆ្លង​។ ក្រុង​HUANGGANG មាន​ប្រជាជន​៧,៥​លាន​នាក់​ស្ថិត​នៅ​ចម្ងាយ​៧០​គីឡូម៉ែត្រ​ខាងកើត​ក្រុង​វូ​ហាន​មាន​ប្រជាជន​១១​លាន​នាក់​បាន​បិទ​រហូត​ដល់​មាន​បទ​បញ្ជា​ជា​ថ្មី​។ រាល់​ការ​ធ្វើ​ចរាចរណ៍​នៃ​រថភ្លើង នាវា​ដឹក​អ្នកដំណើរ រថយន្ត​បឺស​និង​មេ​ត្រួ​ក៏​ផ្អាក​។

ទីក្រុង​EZHOU​មាន​ប្រជាជន​១​លាន​នាក់​ក៏​រិ​ត​ត្បិត​លើ​ការ​ដឹក​ជញ្ជូន​ដូច​គ្នា​ដែរ​។​ទីក្រុង​ZHIJIANG ក៏​ផ្អាក​ចរាចរណ៍​បណ្ដា​រថយន្ត​បឹ​ស ​និង​បិទ​សាលារៀន​។ រាល់​ការ​ដឹក​ជញ្ជូន​ក៏​ផ្អាក​នៅ​​ទីក្រុង​លី​ឈាង​មាន​ប្រជាជន​១​លាន​នាក់ ស្ថិត​នៅ​ចម្ងាយ​៧០០​គីឡូម៉ែត្រ​ពី​វូ​ហាន​។​ និយាយ​រួម​​នៅ​ចិន​ទាំងមូល​ត្រូវ​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន ពី​ការ​ឆ្លង​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​នៃ​វីរុស​នេះ​។​

បណ្ដា​ទីតាំង​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​ដូច​ជា​បណ្ដា​ហាង​កាហ្វេ​អ៊ី​ន​ធឺ​ណេ​ត ​និង​បណ្ដា​រោង​មហោ​ស្រព​ត្រូវ​បិទ​។ ប្រជាជន​ត្រូវ​បាន​ស្នើ​ឲ្យ​ពាក់​ម៉ាស់​ ប្រសិនបើ​ចាកចេញ​តាម​ដង​វិ​ថី​។

ក្រោយ​កិច្ចប្រជុំ​បន្ទាន់​រយៈពេល​២​ថ្ងៃ​នៅ​ក្រុង​ហ្សឹ​ណែវ WHO​នា​ថ្ងៃ​ទី​២៣​មក​រា​បាន​ទទួលស្គាល់​ភាព​អាសន្ន​នៅ​ចិន​តែ​យល់​ថា វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក ​ដើម្បី​និយាយ​ពី​ការ​ប្រកាស​អាសន្ន​សុខភាព​សាធារណៈ​កម្រិត​អន្តរជាតិ​។ WHO​ សង្ឃឹមថា បណ្ដា​វិធានការ​រ៉ា​ឌី​កាល់​ទាំងឡាយ​ដែល​ចិន​ប្រកាន់​យក នឹង​មាន​ប្រសិទ្ធិ​ភាព​ហើយនឹង​មាន​រយៈពេល​ខ្លី​។

ក្រៅពី​ប្រទេស​ចិន​វីរុស​ថ្មី​បាន​ឆ្លង​ក្នុង​ប្រទេស​ច្រើន​ទៀត​។ ថៃ​មាន​ឆ្លង​២​នាក់​ជា​អ្នក​មក​ពី​វូ​ហាន ជប៉ុន​មាន​ម្នាក់​មក​ពី​វូ​ហាន​ដែរ ក៏​ដួច​ជា​នៅ​កូរ៉េ​ខាងត្បូង​ដែល​មាន​ម្នាក់​មក​ដល់​ក្រុង​សេ​អ៊ូ​ល​នា​ថ្ងៃ​ទី​១៩ ​មក​រា ​តាម​យន្តហោះ​ពី​វូ​ហាន​។ អា​មេ​រិ​ក​មាន​អ្នក​ឆ្លង​ម្នាក់ វៀតណាម​២​នាក់​តៃវ៉ាន់​ម្នាក់​និង​សិង្ហ​បុរី​ម្នាក់​។ អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​មាន​ម្នាក់​ដែរ​៕ ដកស្រង់​ចេ​ពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ