ត្រាំ​ចង់​កម្រិត​ផ្ដល់​ទិដ្ឋាការ​ដល់​នារី​មាន​ផ្ទៃពោះ


សហរដ្ឋអាមេរិក ៖ សេត​វិមាន​ក្នុង​សេចក្ដី​ប្រកាស​មួយ រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣​មក​រា​ថា រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​នឹង​កម្រិត​ការ​ផ្ដល់​ទិដ្ឋាការ ដល់​បណ្ដា​នារី​មាន​ផ្ទៃពោះ​ដែល​សង្ស័យ​ថា មាន​បំណង​មក​កាន់​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​កូន​ពួក​គេ ទទួល​បាន​ដោយ​ស្វ័យប្រវត្តិ​សញ្ជាតិ​អា​មេ​រិ​ក​ពេល​កើត​។

តាម​សេចក្ដី​ប្រកាស​នេះ​ថា គិត​ចាប់ពី​ថ្ងៃ​ទី​២៤​មក​រា​ទៅ ក្រសួងការបរទេស​នឹង​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​បណ្ដា​ជនបរទេស ដែល​ចង់​មក​កាន់​សហរដ្ឋអាមេរិក សម្រាប់​ទេសចរណ៍​មក​សម្រាលកូន ដើម្បី​ទាញ​យក​សិទ្ធិ​អាច​រស់នៅ​សហរដ្ឋអាមេរិក​ឡើយ​។ បែបបទ​ថ្មី​ទាំងនេះ​ច្បាស់​ណាស់​សំដៅលើ​នារី ដែល​មក​កាន់​អា​មេ​រិ​ក​ដើម្បី​កើតកូន ឲ្យ​កូន​ពួក​គេ​ទទួល​បាន​ដោយ​ស្វ័យប្រវត្តិ​និង​ជា​អចិន្ត្រៃយ៍​សញ្ជាតិ​អា​មេ​រិ​ក​។

សេចក្ដី​ប្រកាស​បន្ត​ថា​ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​ចាំបាច់ ដើម្បី​ពង្រឹង​សន្តិសុខ ប្រព័ន្ធ​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក​និង​បូរណភាព​នៃ​សញ្ជាតិ​អា​មេ​រិ​ក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ