ចូលឆ្នាំចិនមែន តែកីឡាករ២រូបប្រកាសវាយថៃ មិនដើរលេងទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខុសពីអ្នកភាគច្រើនដែលឱ្យតែថ្ងៃបុណ្យចូលឆ្នាំម្ដងៗ រមែងដាក់គម្រោងដើរលេង ឬតែងខ្លួនឱ្យស្អាតៗនោះ សម្រាប់កីឡាករកម្ពុជា២រូប គឺ ឡៅ ចិត្រា និង…
រាជធានីភ្នំពេញ ៖ ខុសពីអ្នកភាគច្រើនដែលឱ្យតែថ្ងៃបុណ្យចូលឆ្នាំម្ដងៗ រមែងដាក់គម្រោងដើរលេង ឬតែងខ្លួនឱ្យស្អាតៗនោះ សម្រាប់កីឡាករកម្ពុជា២រូប គឺ ឡៅ ចិត្រា និង…
រាជធានីភ្នំពេញ ៖ ខុសពីអ្នកភាគច្រើនដែលឱ្យតែថ្ងៃបុណ្យចូលឆ្នាំម្ដងៗ រមែងដាក់គម្រោងដើរលេង ឬតែងខ្លួនឱ្យស្អាតៗនោះ សម្រាប់កីឡាករកម្ពុជា២រូប គឺ ឡៅ ចិត្រា និង ឡុង ឡា បែរជាប្រកាសថា មិនដើរលេងទេ ហើយក៏មិនបានត្រៀមផែនការសប្បាយៗដែរ ដោយសារតែជាប់ភារៈឡើងរេញនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃសម្រាក និងចំថ្ងៃដើរលេង របស់បងប្អូនខ្មែរជនជាតិចិននោះ។ ហើយអ្នកទាំងពីរនឹងប៉ះជាមួយកីឡាករថៃ នៅលើសង្វៀអាស៊ីអាគ្នេយ៍។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ថា ក្នុងចំណោមកីឡាករកម្ពុជា ២រូប ដែលមានឈ្មោះឡើងប្រកួតមិត្តភាពអន្តរជាតិក្នុងព្រឹត្តិការណ៍ប្រដាល់នោះ ឡៅ ចិត្រា ត្រូវប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ Sok Savort ក្នុងនាមជាគូឯកសម្រាប់ប្រដាល់អន្តរជាតិនៅល្ងាចថ្ងៃអាទិត្យ ម៉ោង៥កន្លះល្ងាចនោះ ដោយភាគីម្ខាងៗ លោកយល់ថា ពិតជាចង់ឈ្នះដាច់ខាត ខណៈដែលអ្នកណាឈ្នះ ក្រៅពីបានមុខមាត់ និងទឹកប្រាក់តម្លៃខ្លួនក្នុងនាមជាអ្នកឈ្នះខ្ពស់ជាងហើយ ក៏បានទទួលទំនុកចិត្តពីអ្នកគាំទ្រជាងមុនបន្ថែម។ ប៉ុន្តែបើការប្រកួតនេះ បែរជាចាញ់ ព្រោះតែប្រកួតមិនបានល្អវិញ មិនខុសពីត្រូវបាក់មុខ និងរងការរិះគន់ពីអ្នកគាំទ្រនោះទេ។
យោងតាមប្រវត្តិប្រកួតលោកថា កីឡាករកម្ពុជា ធ្លាប់ប្រកួតបាន៩០លើក ឈ្នះ៨៣លើក ចាញ់៦លើក និងស្មើ២ ខណៈដែលកីឡាករថៃ ប្រកួតបានតិចជាង គឺបានត្រឹមតែ៧៧ដង ឈ្នះ៦៥លើក ចាញ់១២លើក និងមិនធ្លាប់ស្មើ តិចជាងតែគេខ្លាំងនាពេលចុងក្រោយផងដែរ ខណៈដែលកីឡាករកម្ពុជាធ្លាក់ដៃ។
សម្រាប់កីឡាករជើងខ្លាំងមួយរូបទៀត គឺកីឡាករជើងថ្មី ឡុង ឡា ដែលអ្នកស្នេហាវិស័យប្រដាល់ស្គាល់ថា ជាកីឡាករមានសមត្ថភាពមួយរូប និងកំពុងឡើងកូដ ក៏ត្រូវគណកម្មការផ្គូរផ្គងឱ្យប៉ះប្រកួតជាមួយកីឡាករថៃផងដែរ គឺឱ្យប៉ះជាមួយកីឡាករថៃ Chai Sing ក្នុងនាមជាគូរងឯក។
គូនេះ កីឡាករកម្ពុជា ធ្លាប់ប្រកួតផ្លូវការបាន៦៥លើក ឈ្នះ៥១លើក ចាញ់១១លើក និងស្មើ៣ ខណៈដែលកីឡាករថៃប្រកួតបានដល់៥៩លើក ឈ្នះ៥០លើក ចាញ់៩លើក និងមិនធ្លាប់ស្មើ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ