ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនម្នាក់មិនដឹងមកពីណា ដើរចូលបន្ទប់​ជួលគេ ចប់ត្រឹម​ម្ចាស់ផ្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ​បុរសជនជាតិចិន​​​ម្នាក់​សង្ស័យ​បែក​ថ្នាំ​​ មិនដឹងមកពីណា ស្រាប់តែ​ដើរ​ចូល​បន្ទប់​ជួល​របស់គេបំរុង​លួចសម្ភារៈ ​​និង​លួចម៉ូតូ តែ​​ត្រូវ​​ម្ចាស់​​ផ្ទះ​ជួល​ប្រទះ​ឃើញ​ទាន់​ក៏នាំ​គ្នា​ឃាត់ខ្លួន​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣​យក​ទៅ​សួរនាំតែម្តង ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​៥ព្រឹក​​ថ្ងៃ​ទី​២៤ ​ខែមករា​…

​រាជធានី​ភ្នំពេញ ៖ ​បុរសជនជាតិចិន​​​ម្នាក់​សង្ស័យ​បែក​ថ្នាំ​​ មិនដឹងមកពីណា ស្រាប់តែ​ដើរ​ចូល​បន្ទប់​ជួល​របស់គេបំរុង​លួចសម្ភារៈ ​​និង​លួចម៉ូតូ តែ​​ត្រូវ​​ម្ចាស់​​ផ្ទះ​ជួល​ប្រទះ​ឃើញ​ទាន់​ក៏នាំ​គ្នា​ឃាត់ខ្លួន​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣​យក​ទៅ​សួរនាំតែម្តង ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​៥ព្រឹក​​ថ្ងៃ​ទី​២៤ ​ខែមករា​ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៣២៤ ​តាម​បណ្តោយ​ផ្លូវ​៥១ ក្រុម​៦៥ ​ភូមិ​១០ ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ​ខណ្ឌដូនពេញ ។​

បុរសជនជាតិចិន​​ខាងលើនោះ មិនស្គាល់អត្ត​សញ្ញាណ​នោះទេ មានអាយុ​​ប្រហែល​ជា​​៣៤ទៅ​៣៥​ឆ្នាំ ។​

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​​ជួល​​ខាងលើ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គឺ​អ្នក​ជួល​ផ្ទះ​របស់​គាត់​បាន​ប្រទះ​ឃើញបុរស​​ជនជាតិ​ចិន​ម្នាក់​​ខាងលើ មិនដឹង​ថា​មកពីណា​នោះ​ទេ​ សង្ស័យ​បែក​ថ្នាំ​ បាន​ដើរ​ចូល​ទៅ​បន្ទប់​ជួល​របស់​គេ ​ហើយ​បំរុង​ធ្វើ​សកម្មភាព​លួច​សម្ភា​រៈ និ​ង​លួច​ម៉ូតូ​ ប៉ុន្តែ​មាន​គេ​តាម​ទាន់​ឆែកឆេរ​ទៅ​ក៏​រក​ឃើញ​សម្ភា​រៈ​ដូចជា​​ដែក​ស​រ​សៃ​តូច​ៗ​ចំនួន៣​​ ហើយ​កន្លង​មក​គឺ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ស្រី​ម៉ៅ​ គឺជា​អ្នក​ជួល​បន្ទប់​នៅ​កន្លែង​កើតហេតុ​ក៏​ធ្លាប់​ឃើញ​ជនសង្ស័យ​ជា​ជនជាតិ​ចិនម្នាក់​​នេះ​មក​ធ្វើ​សកម្មភាព​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ។​

ក្រោយ​ពេល​កើតហេតុ​ បុរស​ជនជាតិ​ចិន​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍
រដ្ឋបាល​នគរបាល​ផ្សារ​ថ្មី​ទី​3​ដើម្បី​ធ្វើការ​សាកសួរ​ ៕ (កែសម្រួលដោយ ៖​ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ