ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​នឹង​បញ្ចូល​ប្រទេស​៧​ទៀត​ក្នុង​បញ្ជី​ហាមឃាត់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​កាសែត​អា​មេ​រិ​ក​WALL STREET JOURNAL​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ នឹង​បញ្ចូល​ប្រទេស​មួយ​ចំំ​នួន​ទៀត ទៅ​ក្នុង​កម្មវិធី​នៃ​ការ​ហាមឃាត់​របស់​លោក មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​។ តាម​កាសែត​នេះ​ថា​ប្រទេស​ដែល​គ្រោង​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​នោះ​របស់​ក្រុង​វ៉ា​ស៊ិ​ន​តោន​មាន…

សហរដ្ឋអាមេរិក ៖ យោង​តាម​កាសែត​អា​មេ​រិ​ក​WALL STREET JOURNAL​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ នឹង​បញ្ចូល​ប្រទេស​មួយ​ចំំ​នួន​ទៀត ទៅ​ក្នុង​កម្មវិធី​នៃ​ការ​ហាមឃាត់​របស់​លោក មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​។

តាម​កាសែត​នេះ​ថា​ប្រទេស​ដែល​គ្រោង​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​នោះ​របស់​ក្រុង​វ៉ា​ស៊ិ​ន​តោន​មាន នី​ហ្សេ​រី​យ៉ា បេឡា​រុស អេ​រី​ត្រេ កៀ​ហ្ស៊ី​ស៊ី​ស្ថាន មី​យ៉ា​ន់​ម៉ា ស៊ូ​ដង់​និង​តង់​ហ្សា​នី​។ លោក​ត្រាំ​ប្រកាស​កាលពី​ថ្ងៃ​ទី​២២​មក​រា​ថា​រដ្ឋការ​របស់​លោក​ត្រៀម​បន្ថែម​ប្រទេស​មួយ​ចំនួន​ទៀត​ទៅ​ក្នុង​បញ្ជី បណ្ដា​​រដ្ឋ​ដែល​ជនជាតិ​ពួក​គេ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ ឬ​រង​ការ​រិ​ត​ត្បិត​នានា​សម្រាប់​ចូល​មក​កាន់​សហរដ្ឋអាមេរិក​។ នាទី​ក្រុង​ដា​វ៉ូស​ខាងក្រៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លោក​ត្រាំ​អះ​អាង​ថា យើង​នឹង​បញ្ចូល​ប្រទេស​មួយ​ចំនួន​ទៀត​ទៅ​ក្នុង​បញ្ជី​នេះ​។

យើង​ត្រូវ​តែ​ស្ថិត​ក្នុង​សន្តិសុខ​។ លោក​បញ្ជាក់​ថា ឈ្មោះ​ប្រទេស​ទាំងនេះ​នឹង​ប្រកាស​ក្នុង​ពេល​ដ៏​ឆាប់​បំផុត​។

នា​ថ្ងៃ​ទី​២២​មក​រា​កាសែត​អា​មេ​រិ​ក​WALL STREET JOURNAL​រាយការណ៍​ថា រដ្ឋការ​លោក​ត្រាំ​គ្រោង​បន្ថែម​ប្រទេស​៧​នៅ​អាហ្វ្រិក​និង​អា​ស៊ី​ទៅ​ក្នុង​បញ្ជី​នេះ ក្នុង​នោះ​មាន​នី​ហ្សេ​រី​យ៉ា ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៅ​អាហ្វ្រិក​។ ប្រទេស​ក្រៅពី​នោះ​មាន​បេឡា​រុស អេ​រី​ត្រេ កៀ​ហ្ស៊ី​ស៊ី​ស្ថាន មី​យ៉ា​ន់​ម៉ា ស៊ូ​ដង់​និង​តង់​ហ្សា​នី​។

ក្រោយ​ពី​ចូល​កាន់​អំណាច​បន្តិច​លោក​ត្រាំ ប្រកាស​ពី​ការ​ហាមឃាត់ ឬ​ការ​រិ​ត​ត្បិត​ក្នុង​ការ​ចូល​មក​កាន់​សហរដ្ឋអាមេរិក ពិសេស​បំផុត​បណ្ដា​ប្រទេស​អ៊ិ​ស្លា​ម​។ វិធានការ​នោះ​បណ្ដាល​ឲ្យ​មានការ​ប្រឆាំង​តវ៉ា​និង​ការ​រិះគន់​ដ៏​ខ្លាំង​នៅ​អា​មេ​រិ​ក ក៏​ដូច​ជា​ក្នុង​ផ្ទៃ​សហគមន៍​អន្តរជាតិ​៕ ដកស្រង់​ចេញ​​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ