ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បិទ​ការ​ដឹក​ជញ្ជូន​តាម​អាកាស ​និង​ផ្លូវ​ដែក​ចេញ-ចូល​ក្រុង​វូ​ហាន

4 ឆ្នាំ មុន

ប្រទេស​ចិន៖ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​និង​ផ្លូវអាកាស ត្រូវ​បាន​ផ្អាក​នា​ថ្ងៃ​ទី​២៣​មក​រា​ទាំង​ចេញ​ទាំង​ចូល​ក្រុង​វូ​ហាន ជាទី​ក្រុង​មូ​យ​នា​ភាគ​កណ្ដាល​ចិន កន្លែង​លេច​ចេញ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​ឆ្លង​រាលដាល​ដល់​ប្រទេស​ដទៃ​ច្រើន​ទៀត ចំណែក​អង្គការ​សុខភាព​ពិភពលោក​WHO​ពន្យារពេល​កិច្ចប្រជុំ​បន្ទាន់​របស់​ខ្លួន​។ ដោយ​ដកស្រង់​សេចក្ដីសម្រេច​របស់​អាជ្ញាធរ​ចិន បណ្ដា​សារព័ត៌មាន​រដ្ឋ​ចិន​និយាយ​ថា ប្រជាជន​ក្រុង​វូ​ហាន​១១​លាន​នាក់…

ប្រទេស​ចិន៖ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​និង​ផ្លូវអាកាស ត្រូវ​បាន​ផ្អាក​នា​ថ្ងៃ​ទី​២៣​មក​រា​ទាំង​ចេញ​ទាំង​ចូល​ក្រុង​វូ​ហាន ជាទី​ក្រុង​មូ​យ​នា​ភាគ​កណ្ដាល​ចិន កន្លែង​លេច​ចេញ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​ឆ្លង​រាលដាល​ដល់​ប្រទេស​ដទៃ​ច្រើន​ទៀត ចំណែក​អង្គការ​សុខភាព​ពិភពលោក​WHO​ពន្យារពេល​កិច្ចប្រជុំ​បន្ទាន់​របស់​ខ្លួន​។
ដោយ​ដកស្រង់​សេចក្ដីសម្រេច​របស់​អាជ្ញាធរ​ចិន បណ្ដា​សារព័ត៌មាន​រដ្ឋ​ចិន​និយាយ​ថា ប្រជាជន​ក្រុង​វូ​ហាន​១១​លាន​នាក់ នឹង​ពុំ​អាច​ចាក​ចេញពី​ទីនោះ ដោយ​គ្មាន​ហេតុផល​ពិសេស​នោះ​ឡើយ​។ នៅ​ក្រុង​វ៉ា​សិ​ុ​ន​តោន​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក គួ​សបញ្ជាក់​ពី​បណ្ដា​សញ្ញា​គួរ​ឲ្យ​លើកទឹកចិត្ត​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​ចិន​បាន​យល់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​នោះ​។

នៅ​ក្រុង​ហ្សឺ​ណែវ​នាយក​WHO​លោក​TEDROS ADHANOM GHEBREYESUS សម្ដែង​ការ​អបអរ ចំពោះ​បណ្ដា​វិធានការ​ខ្លាំង​បំផុត​ដែល​ចិន​ប្រកាន់​យក ដោយ​លោក​យល់​ថា វិធានការ​ទាំងនេះ​នឹង​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​រាលដាល​ដល់​ខាងក្រៅ​ព្រំដែន​ចិន​។ លោក​បន្ត​ថា​អង្គការ​លោក​សម្រេច​បន្ត​កិច្ចប្រជុំ​បន្ទាន់​នា​ថ្ងៃ​ទី​២៣​មក​រា​វេលា​ម៉ោង​១១​ម៉ោង​សកល​ទៀត​។ លោក​ថា​ការ​សម្រេច​ឬ​អត់​ការ​ប្រកាស​អាសន្ន​សុខភាព​សាធារណៈ​កម្រិត​អន្តរជាតិ ជា​សេចក្ដីសម្រេច​ដែល​ត្រួ​វ​គិត​ឲ្យ​ដិត​ដល់​បំផុត ដោយ​ផ្អែក​លើ​បណ្ដា​ភស្ដុ​តាង​ដែល​មាន​។

វីរុស​ស្ថិត​ក្នុង​គ្រួសារ​វីរុស​SRAS បាន​លេច​ចេញ​កាលពី​ខែ​មុន​នៅ​ទីក្រុង​វូ​ហាន ហើយ​ពេល​នេះ​បាន​រាលដាល​ដល់​ប្រទេស​ជា​ច្រើន​នៅ​អា​សី​ុ​និង​រហូត​ដល់​អា​មេ​រិ​ក​ដែល​រក​ឃើញ​អ្នក​ឆ្លង​ម្នាក់​។ មក​ទល់​ពេល​នេះ​វីរុស​នោះ​បាន​សម្លាប់​មនុស្ស​១៧​នាក់​ហើយ​នៅ​ចិន​។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​បាន​ឡើង​ដល់​ជាង​៥០០​នាក់​ភាគច្រើន​នៅ​ក្រុង​វូ​ហាន​។ ក្រុង​ហុងកុង​រាយការណ៍​នា​ថ្ងៃ​ទី​២២​មក​រា​ពី​អ្នក​សង្ស័យ​ឆ្លង​វីរុស​នោះ​ម្នាក់ ជា​បុរស​អាយុ​៣៩​ឆ្នាំ​ម្នាក់​មក​ពី​វូ​ហាន​តាម​រថភ្លើង​។

ការ​ត្រួតពិនិត្យ​កម្ដៅ​ត្រូវ​បាន​ធ្វើ​ជា​ទូទៅ​នា​ស​ប្ដា​ហ៍​នេះ​ក្នុង​ព្រ​លាន​យន្តហោះ​ជា​ច្រើន​នៅ​អា​សី​ុ​និង​ក្នុង​គ្រប់កន្លែង​នៅ​តំបន់​ប៉ា​សី​ុ​ហ្វិ​ក ដើម្បី​តាម​រក​អ្នក​សង្ស័យ​ឆ្លង​វីរុស ហើយ​ដាក់់​ឲ្យ​នៅ​ដាច់​ពី​គេឯង​។ ការ​ត្រួតពិនិត្យ​អនុវត្ត​ក្នុង​ព្រ​លាន​យន្តហោះ​៥​របស់​សហរដ្ឋអាមេរិក ព្រមទាំង​នៅ​អង់គ្លេស នី​ហ្សេ​រី​យ៉ា​និង​អី​ុ​តា​លី​។​បន្ទាប់​ពី​ជប៉ុន កូរ៉េ​ខាងត្បូង ថៃ​និង​តៃវ៉ាន់ អា​មេ​រិ​ក​ប្រកាស​ពី​អ្នក​ឆ្លង​វីរុស​នោះ​ម្នាក់​នៅ​ប្រទេស​ខ្លួន​។
ប្រឈម​មុខ​នឹង​វីរុស​នេះ​បណ្ដា​មន្ទីរពេទ្យ​ចិន​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​។ ទោះបី​យ៉ាងណារ​ហួត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មានការ​ព្យាបាល​ពិសេស​ណាមួយ​ចំពោះ​បណ្ដា​អ្នកជំងឺ​ឆ្លង​វីរុស​ថ្មី​នៅឡើយ​៕

អត្ថបទសរសេរ ដោយ