ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Chelsea សម្លឹង​ឃើញ​អ្នកចាំទី​ថ្មី ជំនួស​តំណែង Kepa

4 ឆ្នាំ មុន

ក្លិប​តោ​ខៀវ Chelsea កំពុង​សម្លឹង​ឃើញ​អ្នកចាំទី​របស់​ក្រុម Burnley សម្រាប់​មក​ជំនួស​តំណែង​អ្នកចាំទី​បច្ចុប្បន្ន Kepa Arrizabalaga ដែល​កំពុង​ធ្លាក់​ទម្រង់​។ បើ​តាម​ប្រភព​ពី Bleacher…

ក្លិប​តោ​ខៀវ Chelsea កំពុង​សម្លឹង​ឃើញ​អ្នកចាំទី​របស់​ក្រុម Burnley សម្រាប់​មក​ជំនួស​តំណែង​អ្នកចាំទី​បច្ចុប្បន្ន Kepa Arrizabalaga ដែល​កំពុង​ធ្លាក់​ទម្រង់​។

បើ​តាម​ប្រភព​ពី Bleacher Football បានឱ្យ​ដឹង​ថា​ក្លិប​តោ​ខៀវ Chelsea ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Frank Lampard កំពុង​ចាប់អារម្មណ៍​អ្នក​ចាំ​វ័យ​២៧​ឆ្នាំ​របស់​ក្រុម Brunley គឺ​កីឡាករ Nick Pope នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ក្នុង​ខែមករា​នេះ​។

ការ​ចង់បាន​អ្នកចាំទី​ជម្រើសជាតិ​អង់គ្លេស​ខាងលើ កើតឡើង​បន្ទាប់​ពី​អ្នកចាំទី​បច្ចុប្បន្ន​គឺ​កីឡាករ Kepa ហាក់​មានការ​ធ្លាក់​ទម្រង់​លេង ជា​ពិសេស​នៅ​ក្នុង​ការ​ប្រកួត​ស្មើគ្នា ២-២ ទល់​នឹង Arsenal កន្លង​ទៅ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ