​ស្ត្រី​​​​ចំណាស់​​​ស្នេហ៍​ល្បែង​​អាប៉ោង​ឡើងវក់​វីរ


ខេត្ត​ប៉ៃលិន ៖ នគរបាល​ក្រុងប៉ៃលិន សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ប​រយ៉ា​ខា កាលពី​វេលាម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ខែមករា​កន្លង​ទៅ បាន​ចុះ​បង្ក្រាប​ល្បែង​អាប៉ោង មួយ​កន្លែង​នៅ​ចំណុច​បរ​ថ្មី ស្ថិត​ក្នុងភូមិ​បរ​តាំងស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ។ នៅ​ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដកហូត​មេអា​ប៉ោង​១​គ្រាប់ ចាន​១ កំរាល​(​ហាន់​តោ​)១ និង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​វ័យ​ចំណាស់​ចំនួន​៥​នាក់​ក្នុង​នោះ​ស្រី្ត​ម្នាក់ នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ឱ្យ​ដឹង​ថា ជន​ទាំង៥​នាក់​នេះ​មាន ៖
១-​ឈ្មោះ ឃុន ហៃ ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ជា​ម្ចាស់ផ្ទះ
២- ឈ្មោះ ប៊ុ​ន ចាន់​រ៉េ​ត ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា
៣-​ឈ្មោះ ណ​ម វិ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​ផ្សារ​ព្រំ​ត្បូង ឃុំស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ
៤-​ឈ្មោះ យូ ង៉ែត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​បឹង​អា​ជៀង ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង និង៥-​ឈ្មោះ ញឹ​ម វៃ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំរស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ។

ប្រភព​ដដែល​បន្ត​ថា ករណី​ខាងលើ​នេះ​ក្រោយ​ពី​មានការ​សួរនាំ​និង​ផាកពិន័យ​រួច កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុងប៉ៃលិន បាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​រាងចាល រួច​ឲ្យ​សាច់ញាតិ​ធានា​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ